ស្ត្រីម្នាក់ ត្រូវប៉ូលិសចាប់ខ្លួនតាមដីកា របស់តុលាការ

ខេត្តរតនគិរី÷ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការនគរបាលស្រុកអណ្តូងមាស បានចាប់ខ្លួនស្ត្រីម្នាក់ កាលពីវេលាម៉ោង១៖៤នាទីរសៀល ថ្ងៃពុធ ៦រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ។

យោងតាមរបាយការពីនគរបាលខេត្ត បានឲ្យដឹងថា ដឹកនាំដោយលោកវរៈសេនីយ៍ទោ លាង អ៉ីម នាយការិយាល័យ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៤/២០១៨ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ចេញដោយលោក ឈុន ចន្ទ័សីហា ចៅក្រមជំនុំជម្រុះ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឈិន ឆេងលឹម អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងខារ៉ាអូរខេ ហ្គោល ស្ថិតនៅក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស ។

បច្ចុប្បន្ន ស្រ្តីជាជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់៕ ជាយដែន

 

 

 

Loading...