ស្ត្រីវ័យក្មេងជើងខ្លាំងដឹកឈើប្រណិត មិនខ្លាចប៉េអឹមផ្ទៃប្រទេស និងមេព្រៃឡើយ

ខេត្តក្រចេះ៖ ក្រុមអ្នកសារព័ត៌មានបានរាយការណ៍មកថា មានមេឈ្មួញជើងខ្លាំង ជាស្ត្រីវ័យក្មេងឈ្មោះចែ មុំនិងប្ដីឈ្មោះ ធី ដែលត្រូវជាប្អូនរបស់លោក ប៉េអឹមក្រុង ឈ្មោះ លោក ឡុង យឹង ហៅម៊ិច ដែលមានតួនាទីជានាយរងការិយាល័យ ។ ហើយរាល់ថ្ងៃយប់នេះដែរ មេឈ្មួញឈ្មោះ ចែ មុំ ប្ដីឈ្មោះ ធី ដែលមានឡានស៊ាំយ៉ុង៣គ្រឿង ដែលដឹកជាប្រចាំ ។ មេឈ្មួញពីរនាក់ប្ដីប្រពន្ធនេះអាងខ្នងអាងលុយជះទៅលើសមត្ថកិច្ចជំនាញ ដែលមេឈ្មួញនោះនិយាយក្ដែងៗថា ទឹកដីខេត្តក្រចេះគ្មាន ប៉េអឹមខាងណា ឬ មេព្រៃមួយណាហ៊ានឃាត់ឡានរបស់ខ្លួនបានទេ ដោយសារយើងយកលុយទៅបាំងភ្នែកអស់ហើយ ។ ចឹងហើយបានជាលោកមេព្រៃទទួលបន្ទុកផ្នែករដ្ឋបាលព្រៃឈើ លោក ប៊ួយ រតនា និង លោកនាយខណ្ឌ ទ្រី សុភ័ក្រ មិនខ្វល់អំពី ការដឹកបទល្មើសព្រៃឈើនៅក្នុងខេត្តឡើយ សំខាន់អោយតែក្រុមមេឈ្មួញទាំងនោះទូរស័ព្ទប្រាប់ជាមុន ។

ការដឹកជញ្ជូនឈើប្រណិតនៅក្នុងខេត្តក្រចេះមើលទៅអណាធិបតេយ្យ ដែលប្រជាជនរស់នៅតាមដងផ្លូវជាតិលេខ 7A ចាប់តាំងពីក្រុងក្រចេះដល់ស្រុកស្នួល ព្រួយបារម្មណ៍ខ្លាចគ្រោះថ្នាក់ចរាចរណ៍ដល់កូនចៅ ។ ហេតុដូច្នេះហើយ គាត់បានសូមសំណូមពរដល់អស់លោកសមត្ថកិច្ចមានតួនាទីខាងបង្ក្រាបបទល្មើស មេត្តាកុំសប្បាយយកលុយដាក់ហោប៉ៅពេកត្រូវគិតដល់ប្រសាសន៍ របស់សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុនសែន ដែលសម្ដេចបានដាស់តឿនអស់លោកម្ដងហើយម្ដងទៀត ឬមួយក៍អស់លោកមិនស្ដាប់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ទេបានជាអស់លោកនៅប្រឹងទទួលលុយពីក្រុមឈ្មួញទាំងនោះទៀត ។ ដោយមិនខ្វល់ពីបញ្ហាការទប់ស្កាត់ ឬមួយអោយមេឈ្មួញទាំងនោះធ្វើតាមតែចិត្ត៕

15327815_752894061528966_1337644742_n

15424514_752894014862304_348492370_n

Loading...