ស្ត្រីអភ័ព្វវេចបង្វិច តាមរកព្រះសង្ឃកំហូចជាសង្សារ ដែលល្បួងបានខ្លួនប្រាណ និងកូនមួយ ហើយដាក់មេប្រូច

ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃមួយអង្គ រងការចោទប្រកាន់ ពីនារីម្នាក់ថា បានល្បួងលួងលោមនាង បានខ្លួនប្រាណនិងកូនមួយ រួចហើយរត់គេចខ្លួនបាត់ពីវត្ត មកសម្ងំលាក់ខ្លួន នៅវត្តមួយ ក្នុងខេត្តកំពង់ឆ្នាំង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ខណះដែលស្ត្រីម្នាក់បានបីកូនស្រីតូចមួយ អាយុប្រមាណ ៤ទៅ៥ ខែ តាមរកព្រះសង្ឃមួយអង្គ ដែលបានល្បួងលួងលោមនាង បានកូនមួយហើយ រត់គេចមកសម្ងំលាក់ខ្លួន នៅក្នុងវត្ត នាកទីវន្ត័ ហៅវត្តស្ទឹង ស្ថិតក្នុងឃុំព្រៃប្រាល ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង។
ស្ត្រីដែលត្រូវព្រះសង្ឃមួយអង្គ ល្បួងលួងលោមរហូត បានខ្លួនប្រាណ និងបានកូនស្រីមួយ ខាងលើនេះមានឈ្មោះ ភឿត ចាន់រី អាយុ ២៣ឆ្នាំ រស់នៅក្នុងភូមិវត្តរការ ឃុំឪម៉ាល់ ស្រុកសង្កែ ខេត្តបាត់ដំបងហើយព្រះសង្ឃ ដែលបានល្បួងលួងលោម ស្ត្រីខាងលើ ព្រះនាម រិន ព្រះជន្ម ២៨ឆ្នាំ បួសស្នាក់នៅវត្តរការ។ ស្ត្រីរងគ្រោះបានរៀបរាប់ អោយដឹងថា នៅមុនពេល នាងបានជ្រុលខ្លួន ស្រឡាញ់ព្រះសង្ឃខាងលើនេះ ដោយសារព្រះសង្ឃនេះ បានមកលេងផ្ទះនាង និងបានសុំស្រឡាញ់នាង ដោយបានអះអាងថា និងសឹកយកនាងជាប្រពន្ធ ហើយការថ្លោះធ្លោយនេះ បានកើតឡើង ខណះដែលម្តាយនាងមិននៅផ្ទះ នៅធ្វើស្រែ ដោយទុកអោយនាង នៅ ២នាក់បងប្អូន។
ស្ត្រីរងគ្រោះ បានអោយដឹងទៀតថា ក្រោយមកនាងមានផ្ទៃពោះ បានទូរសព្ទ័ប្រាប់ ទៅព្រះសង្ឃខាងលើ ស្រាប់តែអោយនាងទម្លាក់កូនចោល ដោយខ្លាចមានបញ្ហា ព្រះសង្ឃខាងលើ បានរត់គេចខ្លួនបាត់ មកសម្ងំលាក់ខ្លួន នៅក្នុងវត្ត ស្ទឹង រហូត។ ម្តាយស្ត្រីរងគ្រោះ ដែលមកជាមួយ បានអោយដឹងថា ដោយមានការសង្ស័យ កូនស្រីរបស់គាត់ ចេះតែអង្គុយ មុខក្រៀមខ្លាំងពេក ក៍បានសួរនាំ ទើបធ្លាយសាច់រឿង នាងមានផ្ទៃពោះ ៤ខែកន្លះតែម្តង ខណះដែលរឿងហេតុនេះ បានកើតឡើង តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ កន្លងមកនាង និងម្តាយ បានមកតាមរកព្រះសង្ឃនេះ ម្តងជា ២ដង មកហើយ ដើម្បីអោយព្រះសង្ខខាងលើ ទទួលខុសត្រូវ ចំពោះរឿងនេះ តែមកម្តងណា ក៍មិនដែលជួបព្រះសង្ឃ ខាងលើនេះ ម្តងណានោះឡើយ។
ពោលគឺសង្ឃកំហូចអង្គនោះ តែងតែគេចមុខរហូត ហើយម្តងនេះព្រះសង្ឃខាងលើ បានទូរសព្ទ័ហៅអោយនាងនិងម្តាយ យកកូនស្រី មកជួបនៅ វត្តស្ទឹង តែអ្វីដែលអោយនាង ដាច់ចិត្តប្តឹងសមត្ថកិច្ចនេះព្រោះព្រសង្ឃខាងលើ បានគេចខ្លួនបាត់ តាំងពីមុនពេល នាងនិងម្តាយនាង មកដល់ម្ល៉េះ។ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានអោយដឹងផងដែរថា ព្រះចៅអធិការវត្តស្ទឹងនេះ មិនដែលបានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន នោះឡើយ ទោះជាមានអ្នក មកស្នាក់នៅក្នុងវត្ត ក៍មិនដែលរាយការណ៍ ជូនសមត្ថកិច្ច ម្តងណានោះឡើយ ហើយវត្តស្ទឹងនេះ មិនមានព្រះសង្ឃ ជាកូនអ្នកភូមិ ណាម្នាក់នោះទេ សុទ្ធតែព្រះសង្ឃ មកពីខាងក្រៅទាំងអស់៕

W@t-081220

Loading...

Leave a Reply

Your email address will not be published. Required fields are marked *