ស្ត្រីអាជីវករលក់មាសម្នាក់នៅផ្សារធំថ្មី មានវិជ្ជមាន កូវីដ-១៩

ភ្នំពេញៈ ស្ត្រីម្នាក់ ជាអាជីវករលក់មាស នៅផ្សារធំថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានរកឃើញ ថាមាន «វិជ្ជមាន កូវីដ-១៩» និង ត្រូវយកទៅព្យាបាល កាលពីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ។

ដោយឡែក នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យ បានចុះមកយកសំណាកប្តី របស់ស្ត្រី មានវិជ្ជមានកូវីដ-១៩ ស្ថិតនៅចំណុចផ្ទះលេខ A21 ផ្លូវលេខ 107 ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ក្រុមគ្រូពេទ្យ ដែលចុះមកយកសំណាក បានប្រាប់ថាៈ ពេលនេះ គ្រូពេទ្យ បានយកសំណាក ប្តី នេះគឺក្រោយប្រពន្ធគាត់ រកឃើញថា មានវិជ្ជមានកូវីដ-១៩ ។ ទីតាំងផ្ទះនេះ ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈប្តី ត្រូវធ្វើចត្តាឡីស័ក រង់ចាំលទ្ធផលតេស្ត នាពេលក្រោយ ។

សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា អនុវត្តវិធានការ «៣ការពារ ៣កុំ» ដើម្បីកាត់ផ្តាច់ប្រភពចម្លង វីរុស កូវីដ-១៩ ទាំងអស់គ្នា ៕

Loading...