ស្ត្រី២នាក់ នៅស្រុកស្នួល បានស្លាប់បន្ទាប់ពីផឹកស្រាស ចំណែក៧នាក់កំពុងជួយសង្គ្រោះ

ខេត្តក្រចេះ ៖ យ៉ាងហោចណាស់ស្ត្រី២នាក់ រស់នៅក្នុងភូមិត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល បានស្លាប់ កាលពីព្រឹក ថ្ងៃទី៩ ធ្នូ នេះ ចំណែកមនុស្ស ៧នាក់ទៀត កំពុងត្រូវបានពេទ្យជួយសង្គ្រោះ បន្ទាប់ពីពួកគេផឹកស្រាសសប្បាយ កាលពីយប់មិញ។
ប្រភពពីមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានឲ្យដឹងថា ស្ត្រីដែលស្លាប់នោះ ឈ្មោះ កង សាវឿន អាយុ២៩ឆ្នាំ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ។ ប្រភពថា ដោយសារមានផ្ទុកជាតិពុលធ្ងន់ធ្ងរពេក ស្ត្រីរូបនោះបានស្លាប់ បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យ ។ ចំណែក៧នាក់ទៀតដែលពុលស្រាសដែរ ក្នុងនោះ៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែតឯរាជធានីភ្នំពេញហើយ ហើយ៣នាក់កំពុងតែព្យាបាលនៅទីនេះ ។
ការរងគ្រោះនេះ គឺកើតឡើងភ្លាមៗបន្ទាប់កាលពីម្សិលមិញ មានមនុស្សយ៉ាងហោចណាស់ ៥នាក់ រស់នៅក្នុងភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានពុលស្រាស ដែរ តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ ៕

12_09_2015_11_55_56Untitled-4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *