ស្ត្រី​ខ្មែរ​ដែលបាត់បង់​ជិវិត​ព្រឹក​មិញ​ពិតជា​ដោយសារ​វីរុស​កូ​វីដ​១៩

ភ្នំពេញៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ល្ងាច​ថ្ងៃទី​១​ខែមីនា​នេះ​ថា​ករណី​ស្លាប់​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៥៦​ឆ្នាំ ដែល​បាត់​បង់ជីវិត​កាលពី​ព្រឹក​មិញ​គឺ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​
​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា យោង តាម​របាយការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​អាយុ ៥៦​ឆ្នាំ ដែល​រស់នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នា​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១០ :៣៧​នាទី ព្រឹក ។​

​នៅ​ថ្ងៃទី ២៦ ខែមីនា ស្ត្រី​ខាងលើ​ត្រូវបាន​រកឃើញថា​មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដោយ​មន្ទីរពិសោធន៍​នៃ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​ស្ត្រី​ខាងលើ​ក៏ត្រូវ​បានដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី ២៦ ខែមីនា នេះដែរ ។​

​អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​តាំងពី​ចូល​សម្រាក​ដំបូង ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម ដើម្បី​ជួយសង្គ្រោះ​រហូតដល់​ថ្ងៃទី ៣១ ខែមីនា​ទោះបីជា​ក្រុមគ្រូពេទ្យ​បាន​ខិតខំ​យកចិត្តទុកដាក់​ជួយសង្គ្រោះ តាម​បច្ចេកទេស​យ៉ាងណាក៏ដោយ ក៏​នៅតែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន ហើយ​គាត់ វេលា​ម៉ោង​១០ :៣៧​នាទី ព្រឹក ។ ក៏បាន​ស្លាប់បាត់​បង់ជីវិត​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ ស្ត្រីជន​ជាតិខ្មែរ​អាយុ ៥៦​ឆ្នាំ ខាងលើនេះ​បាន​បាត់បង់​ជីវិត​ដោយសារ​វិបត្តិ​ផ្លូវ ដង្ហើម​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ​បណ្តាលមកពី​វីរុស​កូ​វីដ​-១៩​។ ក្រសួងសុខាភិបាល សូម​ចូលរួមចំណែក​សោកស្តាយ​ជា​ពន់ពេក និង​សូម​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត​ជាមួយ​ក្រុមគ្រួសារ​សព​៕

Loading...