ស្ត្រី​ពស់​ចឹក នៅលើ​ដែន​កោះរ៉ុង​ម្នាក់ ត្រូវបាន​សង្គ្រោះ​តាមផ្លូវ​ទឹក មកកាន់​មន្ទីរពេទ្យបង្អែកខេត្ត បាន​ទាន់ពេលវេលា​

ព្រះ​សីហ​នុះ ៖ លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​យុវជន​គណបក្ស​ប្រជាជន កម្ពុជា ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​អូប័រ​ល្បឿន​លឿន របស់​ក្រុមហ៊ុន GTVC មួយគ្រឿង ទៅ​ទទួលយក​ស្ត្រី​ម្នាក់ ត្រូវបាន​ពស់​ចឹក នៅ​ក្រុង​កោះរ៉ុង បញ្ជូន​យកមក​ខេត្ត​ព្រះសីហនុ ទាំងយប់ ដើម្បី​សង្គ្រោះ នៅ​មន្ទីរពេទ្យ នា​យប់​ថៃ្ង​ទី​៥ ខែមេសា ឆ្នាំ​២០២១​។​

​ជនរងគ្រោះ​មាន ឈ្មោះ សុខ ច្រឹម ភេទ​ស្រី អាយុ ៥៦ ឆ្នាំ មាន​ប្តី​ឈ្មោះ អ៊ូ ពុធ បច្ចុប្បន្ន រស់នៅ​ភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ កំពុង​ព្យាបាល ដោយ​យកចិត្តទុកដាក់​បំផុត​។​

​អាជ្ញាធរ​ក្រុង​កោះរ៉ុង សូម​ថ្លែង​អំណរ​អរគុណ ដល់​លោក ឧកញ៉ា ទៀ វិចិត្រ ដែលជា​និច្ចកាល តែង​ជួយសង្គ្រោះ​ពលរដ្ឋ នៅលើ​ដែន​កោះរ៉ុង និង​តាម​លំហ​សមុទ្រ បាន​ទាន់ពេលវេលា​៕

Loading...