ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល ទៅបុក​ខឿន បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​

ភ្នំពេញ: ​នារី​ម្នា​ក់បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង ខណ​:​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុង ប្រយ័ត្ន​ ហើយ​បាន​ដួល​បោក​ក្បាលទៅនឹង​ថ្នល់ អូស​ជាង ៣០ ម៉ែត្រ បោក​ផ្ទប់​នឹង​ខឿន​សួនច្បារ​។ ​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១១ យប់ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​បុរី​ពិភពថ្មី ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ ឫស្សីកែវ ។​

​នារី​រងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ បាត់ សាន់​ឈុន អាយុ​២៤​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់ ស្នាក់​នៅផ្ទះ​លេខ​១៦៩២ សង្កាត់​ច្រាំង​ចំ​រេះ​ទី​២ ខណ្ឌឫស្សីកែវ​។​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនរង គ្រោះ ជិះ​ម៉ូតូ​ស្កូ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AN-1369 ធ្វើដំណើរ​តាម​បណ្តោយផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មកដល់ ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ចង្កូតទៅបុក​នឹង​ខឿន ដួល​ទៅនឹង​ថ្នល់ ហើយ​បោក​ផ្ទប់​ទៅនឹង​ឃឿន​សួនច្បារ បណ្តាល​ឲ្យ​ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​ដល់ និង​ធ្វើការ​ទំនាក់ទំនង ហៅ​ក្រុម គ្រួសារ​មក ទទួលយក​សព​៕

traffic 1

traffic

Loading...

Leave a Reply

Your email address will not be published. Required fields are marked *