ម្ដាយជនជាតិចិនម្នាក់បានបង្កឱ្យមាន កំហឹងបន្ទាប់ពីនាងបានបង្ហោះរូបភាព នៅលើអនឡាញដោយយកកូនប្រុស អាយុប្រាំបួនខែរបស់ខ្លួន ដាក់ក្នុងកាបូប។ នាង Xue Hsueh អាយុ២៦ឆ្នាំ បានយកកូនប្រុសរបស់ខ្លួន ដាក់ក្នុងកន្រ្តក់ខណៈពេលកំពុងជជែកកម្សាន្តជាមួយមិត្តភ័ក្ដិនាង។ បន្ទាប់មកម្នាក់ក្នុងចំណោមមិត្តរបស់នាងបានយករូបថតនោះទៅបង្ហោះតាមអនឡាញ ដែលធ្វើឲ្យមហាជនមានការខឹងសម្បារយ៉ាងខ្លាំងព្រោះទង្វើបែបនេះចាត់ទុកកូនរបស់ខ្លួនដូចជាកូនឆ្កែមួយក្បាលអញ្ចឹង។
អ្នកលេងអ៊ីនធឺណិតម្នាក់បានបង្ហោះសម្ដីថា “ខ្ញុំចង់សួរថា តើអ្វីនឹងកើតឡើង ប្រសិនបើខ្សែកាបូបនោះត្រូវដាច់ដោយចៃដន្យ?។
ទោះជាយ៉ាងណា ម្ដាយវ័យក្មេងរូបនោះបាននិយាយការពារខ្លួនថា នាងគ្រាន់តែដាក់កូនរបស់នាងនៅក្នុងកាបូបមួយភ្លែតប៉ុណ្ណោះ។ នាងបន្ថែមថា តាមពិតទៅ នាងធ្វើបែបនេះគឺគ្រាន់តែចង់បង្កើតភាពកំប្លុកកំប្លែង ហើយយកទៅចែករំលែកលើបណ្ដាញសង្គម ដើម្បីបង្កើនស្នាមញញឹមប៉ុណ្ណោះឯង៕
ទស្សនាការបាញ់កាំជ្រួច ឆ្លងឆ្នាំ២០១៥ នៅទីក្រុងឌូបៃ តើអស្ចារ្យប៉ុណ្ណា?