ស្ត្រី​ម្នាក់​ត្រូវ​គេ​ចាប់​បី​ពី​ផ្ទះ​ យក​ទៅ​រំលោភ​នៅ​ក្រោម​ដើម​ចន្ទី​ ពេល​ប្តី​រវល់​ទៅ​ធ្វើការ​

ខេត្តរតនគិរី​ ៖​ បុរស​ស្រេកឃ្លាន​តណ្ហា​ម្នាក់​ បាន​ឆ្លៀតឱកាស​ ចាប់រំលោភ​ស្ត្រី​ម្នាក់​ ខណៈ​ដែល​ប្តី​របស់​នាង​ ចេញពីផ្ទះ​ទៅ​ធ្វើ​ការងារ​ រហូត​បាន​សម្រេច​តាម​បំណង​ កាលពី​វេលា​ម៉ោង​ ១៨​និង​០០​ នាទី​យប់​ ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៥​នៅ​ត្រង់​ចំណុច​ ក្រោម​ដើម​ចន្ទី​ ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី​ ឃុំ​អូរ​ជុំ​ ស្រុក​អូរ​ជុំ​ ខេត្តរតនគិរី​។​

​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ សេង​ សុខា​ អាយុ​ ២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ នៅ​ភូមិ​ឃុំ​ខាងលើ​ និង​មានស្រុក​កំណើត​ នៅ​ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ មុខរបរ​សព្វថ្ងៃ​ ជា​កម្មករ​។​ នៅ​ថ្ងៃ​កើតហេតុ​ ស្ត្រី​រង​គ្រោះ​ដេក​ក្នុង​អង្រឹង​ នៅ​ក្រោមផ្ទះ​ថៅកែ​ម្នាក់​ ដែល​ខ្លួន​ទាំង​ ២​នាក់​ ប្តី​ប្រពន្ធ​ទៅ​ស៊ីឈ្នួល​ លើក​ដំឡូង​មី​ ហើយ​ខណៈ​ដែល​ប្តី​ ចេញ​ទៅ​លើក​ដំឡូង​នៅ​ចំការ​ ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​ ឈ្មោះ​ ឈឿ​ន​ ឆ​ន​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​កម្មករ​ លើក​ដំឡូង​ដូច​គ្នា​ បាន​យក​អង្រឹង​មក​ចង​ក្បែរ​។​

​ពេល​នោះ​ឈ្មោះ​ ឈឿ​ន​ ឆ​ន​ បាន​និយាយ​លែបខាយ​ ផ្តោះផ្តង​មនោសញ្ចេតនា​ គ្រប់​បែប​យ៉ាង​ ហើយ​ទីបំផុត​ ជនសង្ស័យ​ឃើញ​ឱកាសល្អ​ ក៏​បាន​ចាប់​អោ​បរិត​ ហើយ​លើក​បី​នាង​ ដើរទៅ​ខាងក្រោយ​ផ្ទះ​ នៅ​ក្រោម​ដើម​ចន្ទី​ ដែល​មាន​ចំងាយ​ពី​ផ្ទះ​ ប្រមាណ​ ២០​ម៉ែត្រ​ ទើប​ចាប់រំលោភ​រហូត​បាន​សម្រេច​។​ បន្ទាប់​មក​ជនសង្ស័យ​ បាន​គំរាម​មិន​អោយ​ប្រាប់​គេឯង​ ជា​ពិសេស​ប្តី​របស់​នាង​ បើ​លេចឮ​ទៅ​ខាងក្រៅ​ គេ​និង​សម្លាប់​ចោល​។​

​ឃើញ​សភាព​មិនសូវ​ស្រួល​ បុរស​ជា​ជនសង្ស័យ​ ក៏​រត់គេច​ខ្លួន​ ទៅ​ខេត្តកំពង់ចាម​ ហើយ​ស្ត្រី​រង​គ្រោះ​ បាន​ដាក់​ពាក្យបណ្តឹង​ ទៅ​សមត្ថកិច្ច​ នៃ​ស្នងការ​នគរបាល​ ខេត្តកំពង់ចាម​។​ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ ជនសង្ស័យ​ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ ខេត្តកំពង់ចាម​ ធ្វើការ​ឃាត់ខ្លួន​ ហើយ​ប្រគល់​អោយ​ សមត្ថកិច្ច​នគរបាល​ ខេត្តរតនគិរី​ ទៅ​ទទួលយក​មក​ផ្តន្ទាទោស​ ទៅ​តាម​ច្បាប់​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *