ស្ត្រី​ម្នា​ក់​បា​ន​​ស្លាប់ ​នៅ​នឹង​ក​ន្លែង និង ២​នា​ក់​​ទៀត បាន​រ​ងរបួ​ស​​ធ្ងន់ ឡាន​ដឹក​ស៊ីទែន ស៊ីម៉ង់ត៍ បុក​ម៉ូតូ ហើយ​ទៅ​ប៉ះ​ឡាន​កែច្នៃ

​ខេត្ត​ព្រះសីហនុ ៖ ស្ត្រី​ម្នា​ក់​បា​ន​​ស្លាប់ ​នៅ​នឹង​ក​ន្លែង និង ២​នា​ក់​​ទៀត បាន​រ​ងរបួ​ស​​ធ្ងន់ ដោ​យសារ រថ​យ​ន្ត​ដឹក​​ស៊ីទែ​ន ស៊ី​ម៉ង់ត៍ បាន​បុ​ក​​ម៉ូតូ ហើយ​ទៅ​បុក រថយ​ន្ត​​កែច្នៃ កាលពី​​វេលា​​ម៉ោង ១០​​និង​​២០ នាទី​ ថ្ងៃទី​​៩ ខែ​មីនា ឆ្នាំ​២​០១៨ លើផ្លូវ​ជា​តិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​២០២-២០៣ ស្ថិតនៅក្នុង ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ពណ៌​ក្រហម គ្មាន​ផ្លាកលេខ សណ្តោង​រឺ​ម៉ក ដឹក​ស៊ីទែន ស៊ីម៉ងត៍ ដែលមាន​ទិសដៅ ពី​ភ្នំពេញ ឆ្ពោះ​មក ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ផ្លាកលេខ ភ្នំពេញ 1AB-4498 ជិះ​គ្នា ២​នាក់ បន្ទាប់មក​ក៏​ជ្រុល​ចង្កូត ចូលទៅ​បុក រថយន្ត​កែច្នៃ ១​គ្រឿង​ទៀត ដឹក​ដើមកា​ស្យា កំពុង​ឈប់​ចាក់ទឹក នឹង​ត្រូវចំ ស្ត្រី​ម្នាក់ទៀត កំពុង​ចាក់ទឹក រថយន្ត ឈ្មោះ ជ្រិច អាយុ​ជាង ៤០​ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ ស្លាប់​ភ្លាមៗ ហើយ​មនុស្ស ចំនួន ២​នាក់​ទៀត បាន​រងរបួស​ធ្ងន់​៕

 

Loading...