ស្ត្រី​វ័យ​ចំណាស់​ចុះ​ទៅ​ជួយ​ចៅ​ ដែល​ធ្លាក់​ចូល​ក្នុង​អណ្តូង​ លង់ទឹក​ស្លាប់​ទាំង​ ២​នាក់​

​ខេត្តកំពត​ ៖​ ស្ត្រី​វ័យ​ចំណាស់​ និង​ចៅប្រុស​ម្នាក់​ បាន​លង់ទឹក​អណ្តូង​ ស្លាប់​ទាំង​ ២​នាក់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ ៨​និង​២០​ នាទី​ ព្រឹក​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ក្នុង​ទឹក​អណ្តូង​ មួយ​កន្លែង​ស្ថិត​នៅ​ ភូមិ​ស្វាយ​ទង​ ឃុំ​ស្វាយ​ ទង​ខាងជើង​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ពេល​ទៅ​កាប់​ឬ​ស្សី​ យក​មក​ធ្វើ​ស៊ុមមាន់​។​

 

សាក្សី​បានអោយ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ង​ ភ​ន​ ភេទ​ស្រី​ អាយុ​ ៧១​ឆ្នាំ​ និង​ចៅប្រុស​ម្នាក់​ ឈ្មោះ​ សុក​ សា​រ៉ាត់​ អាយុ​ ៣​ឆ្នាំ​ មាន​ទីលំនៅ​ ក្នុងភូមិ​ឃុំ​ កើតហេតុ​ខាងលើ​។​ មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​ ត្រូវ​បុរស​ជា​ប្តី​ ប្រើ​ឲ្យ​ទៅ​កាប់​ឬ​ស្សី​ យក​មក​ធ្វើ​ស៊ុម​ ក្រុងមាន់​ ពេល​នោះ​ លោកយាយ​ក៏​បាន​ បណ្តើរ​ចៅ​ទៅ​ជាមួយ​ ហើយ​ ប្រាប់​ចៅ​ថា​ កូន​កុំទៅ​ណា​ យាយ​កាប់​ឬ​ស្សី​ អោយ​តា​សិន​។

 

​ ពេល​ដែល​លោកយាយ​ កំពុង​តែ​កាប់​ឬ​ស្សី​ ចៅប្រុស​របស់​គាត់​ រត់​មក​ចុះ​លេង​ទឹក​អណ្តូង​ នៅ​ក្បែរ​កន្លែង​ កាប់​ដើម​ឬ​ស្សី​ ពេល​នោះ​លោកយាយ​ ចេញ​មក​ពី​កាប់​ឬ​ស្សី​ បាត់​ចៅប្រុស​ ក៏​រក​មក​មើល​ ឃើញ​ចៅប្រុស​លង់ទឹក​ ហើយ​យាយ​ បាន​ចុះ​ទៅ​ជួយ​ចៅ​ តែ​អកុសល​ លោកយាយ​ក៏​បាន​ លង់ទឹក​ស្លាប់​ ជាមួយ​ចៅប្រុស​ ដែល​ឪពុក​ម្តាយ​ យក​មក​ផ្ញើ​ ដោយ​ជាប់​ទៅ​ធ្វើការ​ នៅ​ស្រុក​ថៃ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *