ស្ត្រី​អ្នកចម្រៀង​ចិ​ត្តតិ​រិ​ច្ឆា​ន លើកដៃ​វាយ​កូនបង្កើត

ខេត្តកំពង់ឆ្នាំង ៖ កុមា​រា​​អា​យុ ១០​​ឆ្នាំ​​ម្នាក់ ត្រូវ​បាន​​ម្តាយ​ប​ង្កើត​រ​បស់​ខ្លួន យក​ទំ​​ពក់​​ដែក សំរា​ប់​​ហាល​​ខោ​​វ​អា​វ មក​វា​យ​​ជា​ច្រើ​ន​ដែ​ក ប​ណ្តា​ល​​អោ​យ​​រង​របួស បែ​ក​ឈា​ម​​ពេ​ញ​ខ្លួន ត្រូវ​បាន​​អ្នក​ជិត​ខាង​​​ ជួយ​​ឃាត់​​ទាន់ និង​​បាន​​យក​​កុមា​រា​​រង​គ្រោះទៅ​បិទ​ថ្នាំ​ដើម្បី​ជួយសង្គ្រោះ ចេញពី​ម្តាយ​ចិត្ត​ឃោ​ឃៅ​រូបនោះ​។​

​កុមារា​រងគ្រោះ​ឈ្មោះ ហៀ​ង គឹម​ហេង អាយុ ១០ ឆ្នាំ​រៀន​ថ្នាក់​ទី​៤ ឯ​ស្ត្រី​ជា​ម្តាយ ដែល​វាយ​ធ្វើបាប​កូនបង្កើត​របស់ខ្លួន យ៉ាង​ព​ក្រៃ​ផ្សៃ​នោះ មានឈ្មោះ អ៊ិន ស្រី​ពៅ អាយុ​ជាង ៣០​ឆ្នាំ មានមុខរ​បរជា​អ្នកចម្រៀង មាន​ទីលំនៅ​ក្នុងភូមិ អណ្តូង​ជ្រៃ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលារ​ប្អៀ​រ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា បន្ទាប់ពី​ទួល​ព័ត៌មាន​ថា ម្តាយ​បាន​វាយ​ធ្វើបាប កូនបង្កើត​របស់ខ្លួន បែក​ឈាម​ពេញ​ខ្លួន ពេលនោះ​សមត្ថកិច្ច ក៏បាន​ទៅដល់​ផ្ទះ គ្រួសារ​នោះ​ភ្លាមៗ​ដែរ តែ​ពេលទៅដល់ ស្ត្រី​ជា​ម្តាយ ដែលជា​ជនដៃដល់ បាន​ឡើង​រថយន្ត​គេចខ្លួន ទៅ​ភ្នំពេញ​បាត់  ហើយ​ចំណែក​កុមារា​រងគ្រោះ ក៏​ត្រូវបាន​អ្នកជិតខាង យកទៅ​ស្នាក់​ជាមួយ បណ្តោះអាសន្ន ដើម្បី​ជួយ​មើលថែរ​របួស​ផងដែរ​។

​លុះ​ស្អែក​ឡើង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៥ ស្ត្រី​ជា​ម្តាយ បាន​ត្រឡប់មកផ្ទះ​វិញ ហើយ​ត្រូវបាន​សមត្ថកិច្ច ហៅ​យកទៅ​សួរនាំ និង​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការប្រើ​អំពើហិង្សា ទៅលើ​កូនបង្កើត​របស់ខ្លួន ជា​បន្តទៀត ។ សមត្ថកិច្ច​បាន​បន្តថា បន្ទាប់ពី​ធ្វើការ​សាកសួរ ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​គេ វាយ​កូន​បែបនេះ មកពី​កូន​របស់គេ​ខ្ជិល​រៀន មិន​ដូច​កូន​អ្នក​ដ៏​ទៃ ពេល​មកពី​សាលា​ម្តងៗ សួរ​មិន​ដឹងអី ទើប​គេ​វាយ​បែបនេះ​។ ដោយឡែក​កូនប្រុស ដែល​រងគ្រោះ​ដោយសារ​ម្តាយ វាយ​ធ្វើបាប​ឯណោះ​វិញ ពេល​គេ​ជូន​មកជួប​ម្តាយ  គេ​យំ​ស្រែក មិន​ព្រម​មកជួប​ម្តាយ​នោះទេ ព្រោះ​ខ្លាច​ម្តាយ​វាយ​ធ្វើបាប​ទៀត​៕

W@t-220999 W@t-22099998

Loading...

Leave a Reply

Your email address will not be published. Required fields are marked *