ស្ត្រី​២​នាក់ រត់​ពី​ភ្នំពេញ ទៅ​ព្រៃវែង រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩

​ភ្នំពេញ​: រដ្ឋបាលខេត្ត​ព្រៃវែង នៅ​យប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ បានឱ្យដឹងថា ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ថ្ងៃនេះ មិនទាន់​ថមថយ​នៅឡើយ​ទេ​ដោយសារ​រដ្ឋបាល ខេត្តព្រៃវែង បាន​យក​សំណាក អ្នក​ដែល​លួច​ធើ្វ​ដំណើរ ពី​រាជធានី​ភ្នំពេញ មក​ស្រុក​កំចាយមារ ជា​លទ្ធផល​រកឃើញ វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២​នាក់​៖
១. ទៀង សុខុម បាន​យក​សំណាក​ទៅពិនិត្យ ថ្ងៃទី ២៥/០៤/២០២១ ( យក​លើក​ទី​២ ) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩
២. អៀង ឃុន បាន​យក​សំណាក​ទៅពិនិត្យ ថ្ងៃទី ២៥/០៤/២០២១ ( យក​លើក​ទី​៣ ) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩ បើទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ ទប់ស្កាត់​យ៉ាងច្រើន ជា​បន្តបន្ទាប់​ក៏ដោយ​៕​

Loading...