ស្ត្រី ​ពពោះ​៧​ខែ ត្រូវ​ជនសង្ស័យ​កាប់​នឹង​ពូថៅ​ស្លាប់ រួច​ដុត​សាកសព​ចោល

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​ម្នាក់​ដែលមាន​ផ្ទៃពោះ​៧​ខែ ទៅហើយនោះ ត្រូវបាន​ជន​ពុំ​ស្គាល់​អត្តសញ្ញាណ វាយ​សម្លាប់​នឹង​ពូថៅ រួច​ដុត​សាកសព​ប្លុង​ចោល នៅ​ចំណុច​ខ្នងភ្នំ​គីរីរម្យ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង​ស្ពឺ កាលពី​វេលា​រសៀល​ថ្ងៃទី​០៤ តុលា ម្សិលមិញ​។​

​លោក​អធិការ​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​នៅ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ក្រោយ​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​រួច​ឃើញថា ស្ត្រី​រងគ្រោះ​មាន​ផ្ទៃពោះ​ពី​៧ ទៅ​៨​ខែ ហើយ​ត្រូវបាន​ជន​ពុំ​ស្គាល់មុខ​កាប់​នឹង​ពូថៅ​រហូត​ស្លាប់ រួច​ដុត​បន្ថែមទៀត​បំណង​បំបិទ​ភស្តុតាង​។​

​បើតាម​សមត្ថកិច្ច​ជំនាញ​បាន​និយាយថា ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ មិនមែន​ជាការ​ប្លន់​យក​ទ្រព្យ​នោះទេ ព្រោះ​នៅលើ​ខ្លួន​ស្ត្រី​រងគ្រោះ​មាន​បន្សល់ទុក​ក្រវិល​​មួយគូរ មាន​កន្ទេល​មួយ និង​កូន​ពូថៅ​តូច​មួយ ក្បែរ​សាកសព ហើយ​ឃាតករ​ក៏មាន​តែម្នាក់ឯង​ផងដែរ​។ ក្រោយពី​ធ្វើ​កោស​ល្យ​វិ​ច្ច័​យ​រួច សព​ស្ត្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ស្វែងរក​សាច់ញ្ញាតិ មក​ទទួល​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

10_05_2015_12_47_04Untitled-1 IMG_2188

Loading...

Leave a Reply

Your email address will not be published. Required fields are marked *