ស្ថានទូតសហរដ្ឋអាមរិក ព្រួយបារម្ភចំពោះស្ថានការណ៍ចុងក្រោយនៅកម្ពុជា

នៅព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ស្ថានទូតសហរដ្ឋអាមរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ពីការព្រួយបារម្ភរបស់ខ្លួនចំពោះស្ថានការណ៍វិវឌ្ឍន៍ចុងក្រោយនៅក្នុងប្រទេសកម្ពុជា ហើយបាន អំពាវនាវឱ្យរដ្ឋាភិបាល និងគណបក្សសង្រ្គោះជាតិ ជួបសន្ទនា និងពិភាក្សាគ្នា ដើម្បីដោះស្រាយស្ថានភាពដោយសន្តិវិធី ។

សេចក្តីថ្លែងការណ៍របស់ ស្ថានទូតសហរដ្ឋអាមេរិក បានធ្វើឡើង ខណៈដែលសមត្ថកិច្ចឆែកឆេររថយន្ត លោក កឹម សុខា ហើយឡោមព័ទ្ធទីស្នាក់ការ របស់គណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែក្រោម នារសៀលថ្ងៃព្រហស្បត្តិ៍ ។ ស្ថានទូតសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីព្រឹត្តិការណ៍ចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជា។

ស្ថានទូតបានបន្ថែមថា «យើងបានអំពាវនាវដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំង និងជម្រុញឱ្យរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិ ដើម្បីបន្តនិងការសន្ទនាជាបន្ទាន់ដើម្បីស្វែងរក ដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនេះ» ៕

fn-2016-05-26-20-10-46-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *