ស្ថានភាព​ជំងឺ​លោក ម៉ៅ អាយុទ្ធ មាន​ភាពល្អប្រសើរ​ហើយ​,​ពេលនេះ​ចេញពី​បន្ទប់សង្គ្រោះបន្ទាន់​

​ភ្នំពេញៈ ក្រោយពេល​ដឹង​ដំណឹង​ថា​លោក ម៉ៅ អាយុទ្ធ មាន​វិជ្ជមាន​កូ​វីដ​-១៩ ក្នុង​វ័យ​៧៧ ឆ្នាំ ដែលជា​វ័យ​គ្រប់គ្នា​មានការ​ព្រួយបារម្ភ ព្រោះតែ​វីរុស​មួយ​នេះ មានការ​វាយលុក​យ៉ាងខ្លាំង​ទៅលើ​ក្រុមមនុស្ស​ចាស់ និង​ក្រុមមនុស្ស​មាន​ជំងឺ​ប្រចាំកាយ​បាន​យ៉ាង​ឆាប់រហ័ស​។​តែ​ពេលនេះ​មានការ​បញ្ជាក់ថា​ស្ថានភាព​សុខភាព​របស់លោក​បាន​ប្រសើរឡើង​ហើយ​។

តាម​យោងតាម​ផេ​ករ​បស់​ទូរទស្សន៍ជាតិកម្ពុជា​នៅថ្ងៃនេះ​បានន​ដក ស្រង់​ប្រសាសន៍​របស់ លោ​កក ហ៊ឹម សុ​ទិ​ត្យា អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ថា តាម​ព័ត៌មាន​ពី​មន្ទីរពេទ្យ​មក លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែល​ឆ្លង​វីរុស​កូ​វីដ​-១៩ នៅពេលនេះ លោក​បាន​ធូរស្រាល​ជាង​មុន​។​ឥឡូវ​គ្រូពេទ្យ​បាន​បញ្ជូន​លោក ម៉ៅ អាយុទ្ធ ចេញពី​បន្ទប់សង្គ្រោះបន្ទាន់ មក​ឲ្យ​សម្រាក​នៅ​បន្ទប់​ព្យាបាល​ធម្មតា​វិញ​។​

​នៅ​ព្រឹក​នេះ​មាន​សេចក្តីរាយការណ៍​ថា​លោក​ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ត្រូវបាន​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ បញ្ជាក់ថា​លោក​មាន​វិជ្ជមាន​កូ​វីដ​១៩ ។​លោក​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​លោក មាន​អាយុ​៧៧​ឆ្នាំ​រស់នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត កាលពី​ថ្ងៃទី​៥ ខែមេសា​។​​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល សូម​អំពាវនាវ​ដល់​អ្ន​ក​ដែល​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​លោក ម៉ៅ អាយុទ្ធ សូម​ទៅយក​សំណាក​៕

Loading...