ស្ទាយរកស៊ីថ្មី បុរសម្នាក់ធ្វើពុតជា ពិការដៃជើង ដើរសុំទានគេ ដើម្បីបានប្រាក់ កាន់តែច្រើន

ចិន៖ កាលពីថ្មីៗនេះ មានបុរសម្នាក់ ត្រូវគេថតបាន នៅពេលគាត់ បានធ្វើពុតជា មនុស្សពិការ អវយវៈ ដើម្បីដើរសុំទានគេ ។

ចំពោះបុរសដែល មិនត្រូវបាន ស្គាល់ អត្តសញ្ញាណ ពិតប្រាកដនោះ ធ្វើជាអ្នកពិការ ដើម្បីសុំទានគេ ឲ្យបានលុយច្រើន។ បន្ថែមពីនេះទៅទៀត ក៏មានអ្នកដំណើរ ជាច្រើននាក់ បានជូនលុយ ឲ្យទៅគាត់ ដោយឃើញ ភាពលំបាកវេទនា គ្មានដៃ គ្មានជើង ។

ប៉ុន្តែទោះជា យ៉ាងណា រឿងភូតកុហកនេះ ត្រូវបាន លាតត្រដាង នៅពេល អ្នករាយការណ៍ម្នាក់ បាន ឃើញ ទិដ្ឋភាពពិតៗ។ ជាមួយគ្នានោះដែរ នៅ ពេល អ្នករាយការណ៍ បានជូនលុយ ទៅបុរស ម្នាក់នោះ ហើយបានសាកសួរទៅគាត់ថា “តើគាត់ចង់បានអ្វីទៀតទេ”? ភ្លាមៗនោះ បុរសម្នាក់ នោះ បាននិយាយ ខ្លាំងៗថា “តើអ្នកអាចជួយ ខ្ញុំបានអ្វីខ្លះ”? “ដឹងទេថាខ្ញុំ ស្អប់អ្នកកាសែត ខ្លាំងណាស់”។ បន្ទាប់មក គាត់ក៏បាន រំកិលខ្លួន ដោយជិះលើ បន្ទះក្តាររំកិល ទៅចំនត ឡានក្រុង ដូច្នេះអ្នករាយការណ៍ ក៏បាន តាមដានគាត់ នៅពីក្រោយ រហូតបានឃើញ គាត់ប្តូរសម្លៀកបំពាក់ចាស់ៗ ដោះស្រោម ជើងចេញ និង ងើប ឈរ ដើរធម្មតា គឺមានន័យថា គាត់មិនបាន ពិការអ្វីនោះទេ៕

យ៉ាងណាមិញ នេះជារឿងមួយ មិននឹកស្មានដល់ ដែលមាន មនុស្សសុខចិត្ត បន្លំភ្នែក អ្នកដទៃ ធ្វើជាអ្នក ពិការ ដើម្បីបានប្រាក់៕ តើប្រិយមិត្ត
មានយោបល់យ៉ាងណាដែរ ចំពោះរឿងនេះ?
091604400acc2a1355714ac163658

091604404d7b1c63737668d163664
ទិដ្ឋភាពនៅពេលគាត់ ធ្វើពុតជាអ្នកពិការ
0916044036edee8aed3cace166519
រូបថត ពេលគាត់ កំពុងរៀបចំខ្លួន បន្ទាប់ពីដើរសុំទានគេហើយ09151815ec04fc47bebad0e156729

គាត់ បានឈរដើរធម្មតា គឺមិនបានពិការនោះទេ

ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

Loading...

Leave a Reply

Your email address will not be published. Required fields are marked *