ស្ទាវ២ក្រុមផ្ទុះជម្លោះវាយតប់នរឿងដណ្តើមស្រីស្នេហ៍ ចាក់គ្នាស្លាប់១របួសស្រាលម្នាក់

ភ្នំពេញ ៖ យុវជនវ័យក្មេង២ក្រុមចេញពីក្លឹបចាំដឹកមិត្តស្រី ផ្ទុះជម្លោះវាយតប់ចាក់គា្ន១ដែកឆាបស្លាប់ម្នាក់និងរបួសស្រាលម្នាក់ សមត្ថកិច្ចចាប់បានជនដៃដល់៨នាក់។ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៩ ខែធ្នូតាមផ្លូវព្រះមុនី្នរ៉េតនៅមាត់ច្រកចូលក្លឹមម៉ាលីក្រុម១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ឈ្មោះសពជនរងគ្រោះសមត្ថកិច្ចស្គាល់ដោយសារតែសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានកន្លង មកធ្លាប់ប្រទះឃើញជនសង្ស័យជិះម៉ូតូអត់ស្លាកលេខបានហៅទៅសាកសួរនិង ធ្វើសាវតាទុកប្រាប់ថា មានឈ្មោះចិន វាសនា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានម្តាយលក់បន្លែនៅផ្សារដើមគ តែមិនហ៊ានចូលផ្ទះទេ ព្រោះធ្លាប់យកម៉ូតូទៅលក់យកលុយដើរស៊ីចាយអស់ ។
តាមសាក្សីឈ្មោះណុប ចាន់ស្រីពេជ្រ ភេទស្រីអាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទីទុយផ្លូវលំ សង្កាត់ព្រៃស ខណ្ឌដង្កោប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនបង្ក មានគ្នា៨នាក់ ជិះម៉ូតូ៣គ្រឿង រួមមាន១ ម៉ាកស៊ុយស៊ូគីនិចពណ៌សពាក់ស្លាកលេខភ្នំពេញ១DH ០៤៨៦ទី២ម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ១AZ ២៧០៨និងទី៣ ម៉ាកគុបជ្រុងពណ៌ទឹកប៊ិចពាក់ស្លាកឈ២១៤៤ ភព១ ។ ចំណែកជនរងគ្រោះមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានចូលក្នុងក្លឹបម៉ាលីលុះពេល ចេញមកវិញចាំដឹកនារីជាអ្នកបំរើការក្នុងក្លឹប២នាក់ជូនទៅបន្ទប់ជួលនៅភូមិ ព្រែកទាល់ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យត្រឡប់ទៅផ្ទះវិញព្រោះពួកគេសុទ្ធតែជាមិត្តភក្កិនឹងគ្នា ។ ចំណែកជនបង្កមុនពេលកើតហេតុ មិនបានចូលក្លឹបម៉ាលីទេ តែកន្លងមកធ្លាប់ចូលក្លឹបម៉ាលី និងបានស្គាល់គ្នាជាមួយនារី២នាក់ខាងលើដែរ ។ នៅយប់កើតហេតុពេលដែលជនបង្កចេញពីក្លឹប ក៏បាននាំគ្នាជិះម៉ូតូមកបម្រុងដឹកនារីទាំង២នាក់ខាងលើដែរ ជួបនឹងជនរងគ្រោះដែលកំពុងចាំដឹកនារី២នាក់នោះដែរ សម្លឹងមុខឌឺដងដាក់គ្នាក៏កើតជម្លោះវាយតប់ ។ តែត្រូវជនបង្កម្នាក់ចាក់ទៅលើ ជនរងគ្រោះមួយដែកឆាបរងរបួសធ្ងន់ធ្ងរនិងម្នាក់ទៀតរងរបួសស្រាលហើយជនបង្កនាំគ្នាគេចខ្លួនអស់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពេលទៅដល់គ្រូពេទ្យប្រាប់ថាស្លាប់ហើយ ។
ដោយសារតែនារីជាសាក្សីទាំង២នាក់សុទ្ធតែធ្លាប់ស្គាល់គ្នាជាមួយជនដៃដល់និងស្គាល់ កន្លែងស្នាក់របស់ពួកគេ ក៏បានចង្អុលបង្ហាញប្រាប់សមត្ថកិច្ចតាមចាប់បានបន្តបន្ទាប់ទាំង៨នាក់ និងដកហូតបានម៉ូតូ៣គ្រឿង ចំណែកដែកឆាបជនដៃដល់បានបោះចោលហើយ ។
បើតាមលោក ហួរ ម៉េងវ៉ាង អធិការងទទួលផ្នែកយុត្តិធម៌ខណ្ឌមានជ័យបានអោយដឹងថាបន្ទាប់ពីទ ទួលបានពត៍មានថាមានករណីចេញពីក្លឹបវាយតប់គ្នារហូតជនរងគ្រោះម្នាក់ស្លាប់ មុនពេលបញ្ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងរបួសយុវជនម្នាក់ស្រាលបានទាក់ទង ទៅជនរងគ្រោះរបួសស្រាលឲ្យមកដាក់ពាក្យបណ្តឹងតែ ជនរងគ្រោះមិនព្រមមកដាក់ពាក្យបណ្តឹងទេព្រោះរបួសស្រាល ។
ភ្លាមៗសមត្ថកិច្ចបានសាកសួរសាក្សីជានារីវ័យក្មេង២នាក់ ដែលបំរើកការក្នុងក្លឹបហើយស្ថិតក្នុងហេតុការណ៍វាយតប់គ្នានោះទើបឈានដល់ការចុះ ទៅឃាត់ខ្លួនបានជនបង្ក៥នាក់ដែលកំពុងតែដេកនៅផ្ទះ ក្នុងភូមិព្រៃទីទុយសង្កាត់ព្រៃស ខណ្ឌដង្កោ ដកហូតបានម៉ូតូ២គ្រឿង ហើយយកមកសួរនាំឈានទៅដល់ការឃាត់ខ្លួនជន បង្ក៣នាក់ទៀតដេកនៅបន្ទប់ជួលភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យនិង ម៉ូតូមួយគ្រឿងយកមកសាកសួរនៅអធិការដ្ឋានខណ្ឌមានជ័យ ។
ជនបង្កទាំង៨នាក់ រួមមាន១ ឈ្មោះចាន់ ដារ៉ាសកល ភេទប្រុសអាយុ១៧ឆ្នាំមុខរបរនៅ ទី២ឈ្មោះ សាត ដារ៉ា ភេទប្រុសអាយុ១៥ឆ្នាំមុខរបរនៅផ្ទះទី៣ រុន សុខវ៉ា ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ ទាំង៣នាក់ជិះម៉ូតូម៉ាកស្កុបពី ទី៤ ឈ្មោះម៉ៅ សំរេច ភេទប្រុសអាយុ១៧ឆ្នាំមុខរបរនៅផ្ទះទី៥ឈ្មោះ វេង លី ឈាន ភេទប្រុសអាយុ១៧ឆ្នាំមុខរបរនៅផ្ទះទាំង៣នាក់ជិះម៉ូតូនិច ទាំង៥នាក់ស្នាក់នៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ចំណែកជនបង្ក៣នាក់ទៀតឃាត់ខ្លួននៅភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ទី៦ ជនដៃដល់ ឈ្មោះ ម៉ន ទាវ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរកម្មករសំណង់ទី៧ មុំ ដាវុធ ភេទប្រុសអាយុ២១ឆ្នាំមុខរបរកម្មកររោងចក្រនិងទី៨ឈ្មោះ ខុន សម្បត្តិ ភេទប្រុសអាយុ១៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ ដកហូតបានគុបជ្រុងនិងដាវសាំម៉ារៃ១ដើម ។
ជនដៃដល់ ឈ្មោះ ម៉ន ទាវ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យបានសារភាពថា ខ្លួនមានទំនាស់ខាង ជនរងគ្រោះមានវាយខ្ញុំមុនទើបខ្ញុំយកដែកឆាបដែលដាក់ជាប់និងខ្លួនចាក់គេមួយដែកឆាបចំ ស្លាបប្រជៀវខាងឆ្វេងហើយរត់គេចខ្លួន ។ សពមិនទាន់មានសាច់ញាតិមកទទួលយកនៅឡើយទេ តម្កល់ទុកនៅសាលតម្កល់សពនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតត្រូវសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យរួចហើយចាក់មួយដែកឆាបជម្រៅ ១០សង្ទីម៉ែត្រសពរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនដៃដល់និងបក្សពួកសាកសួរនិងកសាងសំណុំរឿងនៅអធិការដ្ឋានខណ្ឌ មានជ័យ ដើម្បីកសងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់ ៕

2015_12_09_08_33_50_1

2015_12_09_08_33_50_2

2015_12_09_08_33_50_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *