ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគារសាលប្រជុំ

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០១៦ នេះ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគារសាលប្រជុំរបស់ស្នងការរដ្ឋាន ខេត្តមណ្ឌលគិរី ជាអំណោយរបស់ស្នងការរដ្ឋាននគរបាលខេត្តដាក់ឡាក់(វៀតណាម)។
ពីធីប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក ហ្វាម ហ៊ូញ៉ាត ស្នងការរងនគរបាលខេត្តដាក់ឡាក់ ព្រមទាំងប្រតិភូអមដំណើរ និងមានការអញ្ជើញពីលោក លោកស្រីស្នងការរង និងមន្ត្រីនគរបាលនៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជាច្រើននាក់ផងដែរ។
នៅក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការដ្ឋាននគរបាលខេត្ត បានប្រសាសន៍ឲ្យដឹងថា អាគារដែលបានរៀបចំពិធីបញ្ចុះបឋមសិលាដែលជាអំណោយឧបត្ថម្ភនូវថវិកា ចំនួន៤ម៉ឺន៣ពាន់ដុល្លាអាមេរិច របស់ស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់នាពេលនេះមានទំហំទទឹងប្រវែង ១១,៧០ម៉ែត្រនឹងបណ្តោយប្រវែង៣៦ម៉ែត្រ កម្ពស់៤ម៉ែត្រ ធ្វើអំពីថ្មប្រក់ស័ង្កសីភ្លីក្បឿង បន្ទាប់មកស្នងការរងខេត្តដាក់ឡាក់ ក៏បានឧបត្ថម្ភបន្ថែមនូវដំបូលអាគារការិយាល័យចរាចរ និងស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍នៅស័ង្កសីចំនួន ៥៦៤ ម៉ែត្រការ៉េផងដែរ។ម បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការរដ្ឋាននគរបាលខេត្ត បានថ្លែងអំណគុណដល់ស្នងការរដ្ឋាននគរបាលខេត្តដាក់ឡាក់ ដែលបានផ្តល់អំណោយឧបត្ថម្ភដល់ស្នងការដ្ឋានខេត្តណ្ឌលគិរី៕

IMG-26

IMG-27

Loading...

Leave a Reply

Your email address will not be published. Required fields are marked *