ស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួនមេកន្ទុយលេខដ៏ធំម្នាក់ និងកូនកញ្ច្រែង៥នាក់

ខេត្តក្រចេះ ៖ ស្ត្រីជា ដែលមេកន្ទុយលេខ និងកូនកញ្ច្រែងចំនួន ៥នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ឃាត់ខ្លួន។ ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក គុណ សុភ័ណ្ឌ ប្រធានការិយាល័យ ក្រោមការបញ្ជាផ្ទាល់ពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តក្រចេះ។
នគរបាលជំនាញបានឲ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញ នៅចំណុចភូមិសំបួរ និងភូមិវត្ត ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ជនសង្ស័យដែលនគរបាលឃាត់ខ្លួនបានខាងលើ មានឈ្មោះ ទី១.វ៉ាន់ សំអាត់ ភេទស្រី អាយុ៣៤ឆ្នាំ, ទី២.វង់ ដាវី ភេទស្រី អាយុ៣៣ឆ្នាំ, ទី៣.សេង សោភ័ណ្ឌ ហៅស្រីពៅ អាយុ៣១ឆ្នាំ, ទី៤.គឹប សុម៉ារី ភេទស្រី អាយុ២៤ឆ្នាំ, និងទី៥ឈ្មោះ ណែវ ម៉ារីណា ភេទស្រី អាយុ១៤ឆ្នាំ ទាំង៥នាក់នេះ រស់នៅភូមិសំបួរមានជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល (ជាកូនកញ្ជ្រែង)។ រីឯមេកន្ទុយលេខដ៏ធំ ឈ្មោះ ណែវ ប៊ុនណា ហៅតោ ភេទប្រុស អាយុ៤០ឆ្នាំ និងមានប្រពន្ធឈ្មោះ សឹង បូរ៉ា រស់នៅភូមិឃុំកើតហេតុ។
លោកវរៈសេនីយ៍ឯក គុណ សុភ័ណ្ឌ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យ ដឹងថា បច្ចុប្បន្ននគរបាលជំនាញ កំពុងធ្វើការសាកសួរ និងបំពេញសំណុំឯកសារ ដើម្បីបញ្ជូនបន្តទៅសាលាតំបូងខេត្តក្រចេះ ចាត់ការតាមនីតិវិធីបន្ត៕

IMG-45

Loading...

Leave a Reply

Your email address will not be published. Required fields are marked *