ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនិងត្រៀមអនុវត្តតាមបទបញ្ជាដោះស្រាយសភាពការណ៍ដែលមានការទាមទារតវ៉ាខុសច្បាប់បង្កអសន្តិសុខសង្គម

ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបានដឹកនាំកិច្ចប្រជុំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្តីពីរៀបចំផែនការការពារសន្តិសុខ រក្សាសណ្តាប់ និងសុវត្ថិភាពសង្គម នាឱកាសថ្ងៃឈប់សម្រាក០៥ថ្ងៃជំនួសថ្ងៃបុណ្យចូលឆ្នាំប្រណៃណីជាតិខ្មែរនៅពេលខាងមុខនេះដោយបានណែនាំកម្លាំងនគរបាលរាជធានីភ្នំពេញប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប សហការគ្នាឱ្យបានល្អ ត្រូវការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ដោយធ្វើយ៉ាងណាធានាឱ្យបានសុខសុវត្ថិភាព ស្ថិរភាព គ្រប់គ្រាន់ជូនប្រជាពលរដ្ឋដើរលេងកម្សាន្តឱ្យបានសប្បាយរីករាយ និងក៏បានដាក់ចេញបទបញ្ជា ឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវត្រៀមអនុវត្តតាមបទបញ្ជាដើម្បីចេញប្រតិបត្តិការដោះស្រាយសភាពការណ៍រាល់ការទាមទារតវ៉ាខុសច្បាប់ណាមួយពីក្រុមជ្រុលនិយមមួយចំនួនដែលមានបំណងចង់បំផ្លាញសន្តិភាព និងបង្កអសន្តិសុខសង្គម។គ្រាដែលក្នុងរយៈពេលចុងក្រោយនេះគេមើលឃើញថា មានក្រុមជ្រុលនិយមមួយចំនួនបានធ្វើសកម្មភាពតវ៉ាខុសច្បាប់ទាមទារឱ្យមានការដោះលែងជនជាប់ចោទឈ្មោះរ៉ុង ឈុន ប្រធានសហភាព សហជីព កម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំកម្ពុជាដែលត្រូវមត្ថកិច្ចចាប់ខ្លួនតាមដីកាតុលាការកាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅនេះ ដោយរងការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។នៅពេលជនជាប់ចោទរូបនោះលើកឡើងនិយាយញុះញង់បំប៉ោងព័ត៌មានមិនពិតក្នុងគោលបំណងកេងចំណេញនយោបាយជុំវិញលើបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

មិនតែប៉ុណ្ណោះក្រុមតវ៉ាទាមទារមួយចំនួនទៀតដលធ្វើសកម្មភាពបង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងនិយាយញុះញង់បង្កឱ្យបែកបាក់សង្គមជាតិជុំវិញ្ហាព្រំដែនកម្ពុជា-វៀតណាម ក៏ត្រូវបានសមត្ថកិច្ចអនុវត្តតាមដីកាតុលាចាប់ខ្លួនជាបន្តបន្ទាប់ដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។កិច្ចប្រជុំនោះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្នុងនោះមានការអញ្ជើញចូលរួមពីលោកលោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានដាក់បទបញ្ជាឱ្យមានការការពារសន្តិសុខឱ្យបានរឹងមាំនៅគ្រប់គោលដៅសំខាន់ៗរបស់ស្ថាប័នរដ្ឋដោយទប់ស្កាត់រាល់ការទាមទារតវ៉ាខុសច្បាប់បង្កភាពអនាធិបតេយ្យនិងបង្កប៉ះពាល់សន្តិសុខ សណ្តាប់សាធារណៈ។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានលើកឡើង ពាក់ព័ន្ធនិងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដើរលេងកម្សាន្ត សប្បាយរីករាយសម្រាប់ថ្ងៃឈប់សម្រាកខាងមុខនេះផងដែរ ក៏បានណែនាំកម្លាំងនគរបាលគ្រប់ផ្នែកនិងជំនាញទាំងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ត្រូវសហការគ្នាយាមតាមគោលដៅ គ្រប់ច្រកចេញចូល នៅក្នុងរាជធានីភ្នំពេញ និងគោលដៅផ្សេងៗទៀតជាប្រចាំ ដើម្បីចេញអន្តរាគមន៍បង្ការទប់ស្កាត់បទល្មើសទូទៅ បង្ការអគ្គិភ័យ ចេញសម្រួលចរាចរណ៍នៅពេលមានបញ្ហាកកស្ទះ ដោយសំដៅធ្វើយ៉ាងណាធានាឱ្យបានការពារទ្រព្យសម្បតិ្តអាជីវិត ប្រជាពលរដ្ឋ នាំមកនូវ សុវត្ថិភាព ស្ថិរភាព​។

ក្នុងអំឡុងនៃថ្ងៃឈប់សម្រាកនោះផងដែរ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យមានការបន្តចូលរួមជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបង្ការទប់ស្កាត់ ការរាតត្បាតជំងឺឆ្លងកូវីដ១៩៕

Loading...