ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រជុំផ្សព្វផ្សាយស្តីពីរបៀបចុះកំណត់ត្រាទិន្នន័យបទល្មើសព្រហ្មទណ្ឌ(e-crime 2020)គ្រប់គ្រងប្រព័ន្ធថ្មីបច្ចេកវិទ្យា

ភ្នំពេញ៖អនុវត្តតាមផែនការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីកំណត់ត្រាទិន្នន័យបទល្មើសព្រហ្មទណ្ឌ(e-crime 2020) ទៅលើការងារគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីជូនដល់លោកលោស្រីអធិការរង នាយផ្នែក ទទួលការងារសេនាធិការ មកពីអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រាជធានីភ្នំពេញ ដើម្បីឱ្យចេះនូវការបញ្ចូលទិន្នន័យបទល្មើសនិងធាតុផ្សំបទល្មលសព្រហ្មទណ្ឌឱ្យបានត្រឹមត្រូវនិងឯកភាពគ្នាងាយស្រួលក្នុងការជំនួយអនុវត្តវិធានការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសព្រហ្មទណ្ឌឱ្យមានប្រសិទ្ធភាពខ្ពស់។ប្រជុំផ្សព្វផ្សាយធ្វើឡើងប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារសេនាធិការ និងលោកវរសេនីយ៍ឯក​ ផុន សាលីម នាយការិយាល័យសរុបផែនការដែលមានមន្រ្តីនគរបាលចូលរួម សរុបចំនួន ៣៤នាក់ ។

​លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងក៏បានលើកឡើងអំពីខ្លឹមសារនៃកិច្ចប្រជុំផ្សព្វផ្សាយជូនដល់លោកលោកស្រីអធិការរងនិងនាយផ្នែកដែលបានចូលរួមគឺដើម្បីផ្លាស់ប្តូររបៀបរបបការងារថ្មីតាមរយៈការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីក្នុងការជំនួយដល់កិច្ចការងារប្រតិបត្តិការបទល្មើសព្រហ្មទណ្ឌឱ្យកាន់តែមានប្រសិទ្ធភាពដែលជាមូលដ្ឋានក្នុងការយកមកពិនិត្យវាយតម្លៃអំពីការគ្រប់គ្រងបាននូវមុខសញ្ញាជនសង្ស័យនិងស្ថានភាពនៃបទល្មើសពិតប្រាកដ ជំនួយនៃកិច្ចការងារស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់បង្រ្កាបជនសង្ស័យធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

​សូមបញ្ជាក់ថានេះជាលើកទី២ហើយដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រជុំផ្សព្វផ្សាយស្តីពីការចុះកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ(e crime2020)តាមប្រព័ន្ធថ្មីបច្ចេកវិទ្យា ជូនមន្រ្តីនគរបាលដែលមានទួនាទីអនុវត្តកិច្ចការងារប្រតិបត្តិការបង្ការទប់ស្កាត់បង្រ្កាបបទើល្មើសព្រហ្មទណ្ឌនិងតួនាទីនៃការគ្រប់គ្រងចុះទិន្នន័យបទល្មើសព្រហ្មទណ្ឌក្នុងនោះមានមន្រ្តីនគរបាលសរុបចំនួន៦៧នាក់ដែលបានទទួលវគ្គបណ្តុះបណ្តាលរួចហើយផងដែរ៕

 

Loading...