ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានពាណិជ្ជករនៅក្នុងរាជធានីភ្នំពេញបន្តជួយឧបត្ថម្ភម៉ាស់សរុប៤ម៉ឺនម៉ាស់ និងទឹកអាកុលលាងដៃចំនួន១០ប៊ីដុងស្មេីនឹង៣០០លីត្របន្ថែមទៀតសម្រាប់កងកម្លាំងនគរបាលរាជធានីភ្នំពេញប្រេីប្រាស់ចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវីដ១៩។
ពិធីប្រគល់និងទទួលម៉ាស់បានធ្វេីឡេីងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។
ឯកឧត្តម ឧត្តមសឹនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ពាណិជ្ជករ លោក ឡី ដែលបានឧបត្ថម្ភម៉ាស់និងទឹកអាកុលទាំងនេះជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នេះជាកាយវិកាដ៏សប្បុរស ក្នុងការលេីកទឹកចិត្តជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលតែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការចូលរួមសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវីដ-១៩៕