ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពង្រឹងកម្លាំង នគរបាលអន្តរាគមន៍ពិសេស៦៥២នាក់ ដើម្បីងត្រៀមប្រតិបត្តិការដោះស្រាយសភាពការណ៍ទូទៅ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញត្រួតពិនិត្យកម្លាំងនគរបាលអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសរុប៦៥២ ដើម្បីពង្រឹងសមត្ថភាព គុណភាព ចេញដោះស្រាយសភាពការណ៍ទូទៅនិងទទួលបទបញ្ជាត្រៀមចេញពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថិរភាពសង្គម និងការទទួលសម្លៀកបំពាក់ ឧបករណ៍សម្ភារៈជាច្រើន ជាមធ្យោបាយប្រើប្រាស់ក្នុងប្រតិបត្តិការងារ ដូចជា យុទ្ធនាការប្រឆាំងគ្រឿងញៀន,យុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ យុទ្ធនាការចេញប្រតិបត្តិការបង្ការទប់ស្កាត់ បង្រ្កាបអំពើលួចឆក់ប្លន់ និងការចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ជាពិសេសទប់ស្កាត់ចំពោះ ក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលនៅបើកលួចលាក់ មិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលនិងសេចក្តីណែរបស់សាលារាជធានីភ្នំពេញដែលជាហានិភ័យឆ្លងរាលដាលជំងឺឆ្លងកូវីដ១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស  ថេត បានថ្លែងជំរុឲ្យកម្លាំងនគរបាលអន្តរាគមន៍ពិសេសនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវពង្រឹងវិន័យនគរបាលជាតិឱ្យបានម៉ឺងម៉ាត់  ប្រចាំការនៅកន្លែងធ្វើការឱ្យបានជាប្រចាំ ដើម្បីចេញប្រតិបត្តិការដោះស្រាយសភាពការណ៍ទូទៅ និងការជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះឧបទ្ទវហេតុណាមួយកើតឡើង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំត្រូវមានអាកប្បកិរិយាទន់ភ្លន់ ជាមួយប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលសហការ។ជាពិសេសត្រូវចៀសវាងមិនត្រូវជាប់ពាក់ព័ន្ធនិងបទល្មើសខុសច្បាប់នោះទេ។អនុវត្តតួនាទីភារកិច្ចគោរពច្បាប់និងបទបញ្ជាថ្នាក់លើ និងចូលរួមគោរពច្បាប់ចរាចរណ៍ធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ។

ឯកឧត្តមស ថេត បានវាយតម្លៃខ្ពស់កម្លាំងនគរ បាលរាជធានីភ្នំពេញបានបំពេញភារកិច្ច ការពារថែរក្សាសន្តិសុខ សណ្តាប់  សាធារណៈ ធានាបានសុខសុវត្ថិភាព ស្ថិរភាព ល្អ។ជាពិសេសបានខិតខំអនុវត្តវិធានការបង្ការទប់ស្កាត់បទល្មើសធ្វើឱ្យបទល្មើសទូទៅមានការថយចុះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំកម្លាំងនគរបាលរាជធានីភ្នំពេញ បន្តចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ ពង្រឹងសាមគ្គឺផ្ទៃក្នុងរឹងមាំ  រំលឹកឱ្យត្រួតពិនិត្យទប់ស្កាត់ឡើងវិញរថយន្តធុនធំដែលធ្វើដំណើរចូលក្នុងរាជធានីភ្នំពេញ មុនម៉ោង៩យប់។ជំរុញបន្តចេញដោះស្រាយសណ្តាប់ធ្នាប់សាធារណៈនៅដងផ្លូវនានាក្នុងរាជធានីភ្នំពេញនិងចុះសាកសួរសុខទុក្ខមន្រ្តីមានម្ងឺ និងជួបគ្រោះថ្នាក់ផ្សេងៗ៕

Loading...