ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ប្រជុំ​បូក​សរុប​លទ្ធ​ល​ផ​ការងារ​ប្រចាំ​ខែធ្នូ​២០១៤​ បទល្មើស​ព្រហ្មទណ្ឌ​កើន​ចំនួន​២​លើក​ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​៣​លើក​

​ខេត្តបន្ទាយមានជ័យ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែធ្នូ​ ឆ្នាំ​២០១៤(​គិត​ចាប់ពី​ថ្ងៃ​ទី​២០​ខែវិច្ឆិកា​ រហូត​ដល់​ថ្ងៃ​ទី​១៩​ ខែធ្នូ​)​។​

​ក្នុង​កិច្ចប្រជុំ​បាន​បង្ហាញ​នូវ​ របាយការណ៍​ ក្នុង​កិច្ច​ ប្រតិបត្តិការ​ការងារ​ របស់​កម្លាំង​នគរបាល​ ខេត្តបន្ទាយមានជ័យ​រយៈ​ ពេល​១​ខែ​ដែល​អនុវត្ត​ សម្រេច​ បាន​នោះ​រួម​មាន​៖​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន​ ៤​លើក​ ក្នុង​នោះ​បទឧក្រិដ្ឋ​២​លើក​ និង​បទ​ ម​ជ្ឈឹ​ម​២​លើក​ ចេញ​បង្ក្រាប​ទាំង​៤​លើក​ ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​៨​នាក់​ ។​បទល្មើស​ព្រហ្មទណ្ឌ​ប្រចាំ​ ខែធ្នូ​បើ​ប្រៀបធៀប​ខែវិច្ឆិកា​ មានការ​កើន​ចំនួន​២​លើក​ ។​

​បា​ការណ៍​ដដែល​បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា​ ៖​បញ្ហា​គ្រោះថ្នាក់​ផ្សេង​កើតឡើង​ចំនួន​៩​លើក​ ក្នុង​នោះ​ការ​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​ ១​លើក​ ស្លាប់​ម្នាក់​ ,​ ធ្លាក់​ពីលើ​រថយន្ត​១​លើកស្លា​ប់ម្នាក់​,​ដេក​ស្លាប់​២​លើក​ស្លាប់​២​នាក់​,​ពស់​ចឹក​១​លើក​ ស្លាប់​១​នាក់​,​លង់ទឹក​៤​ លើក​ស្លាប់​៤​នាក់​។​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២០​លើក​បណ្តាល​ឱ្យ​មនុស្ស​ ស្លាប់​ចំនួន​១២​នាក់​ ទទួល​រង​របួសធ្ងន់​និង​ស្រាល​ចំនួន​៣៣​នាក់​ ។​សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ខែធ្នូ​ បើ​ប្រៀប​ ធៀប​ខែវិច្ឆិកា​ គឺ​មានការ​ថយ​ចុះ​៣​លើក​ ។​

​ចំណែក​បទល្មើស​គ្រឿ​ញៀន​កើតឡើង​ ចំនួន​១៥​ លើក​ បង្ក្រាប​ បាន​ទាំង​១៥​លើក​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៦​នាក់​ ដកហូត​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​WY​ចំនួន​ ៣៣២,៥​គ្រាប់​ ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​៧១​កូន​ថង់​តូច​ទម្ងន់​១៨,៤​ក្រាម​។​សភាពការណ៍​ព្រំដែន​ភាគី​ ថៃ​ចាប់​ពលករ​ដ្ឋ​ខែ្ម​រ​២​នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​នៅ​ក្នុង​ទឹកដី​ថៃ​ ស្រុក​តាប​ ប្រា​យ៉ា​ និង​ភាគី​ថៃ​បញ្ជូន​សាកសព​ខ្មែរ​ស្លាប់​ដោយ​ខ្យល់គ​ចំនួន​២​នាក់​ ។​

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ ការងារ​ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៤​ នេះ​ ក្រោម​វត្តមាន​លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ថ្លែង​ក្នុង​កិច្ច​ប្រ​ ជុំ​និង​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ចំនួន​៤​ចំណុច​សម្រាប់​ឱ្យ​មន្ត្រី​កងកម្លាំង​ក្រោម​ឱ្យ​វាទ​យក​ទៅ​អនុវត្ត​បន្ត​ ១,​ពង្រឹង​លើ​កិច្ច​ការងារ​ ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ និង​ចេញ​ល្បាត​នៅ​ពេល​យប់​២,​ត្រៀមកម្លាំង​ ប្រចាំការ​ចេញ​ប្រតិបត្តិការ​ឱ្យ​មាន​ប្រសិទ្ធភាព​និង​ទាន់​ពេលវេលា​នៅ​ពេល​កើតឡើង​បទល្មើស​ផ្សេងៗ​៣,​ប្រើប្រាស់​វិធានការ​បង្ការ​ទប់ស្កាត់​បទល្មើស​និង​ខិតខំ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ យល់​ដឹង​កាន់តែ​ទូលំទូលាយ​ ៣,​គ្រប់គ្រង​មុខសញ្ញា​ចេញពី​ពន្ធនាគារ​ឱ្យ​បាន​ម៉ត់ចត់​ និង​ មុខសញ្ញា​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ និង​គ្រប់គ្រង​ប្រជាពលរដ្ឋ​រស់​ នៅ​ចេញ​ ចូល​មូលដ្ឋាន​ឱ្យ​បាន​ច្បាស់លាស់​ ៤,​ខិតខំ​ស្វែងរក​ចាប់​ឃាត់ខ្លួន​មុខ​ សញ្ញា​អនុវត្ត​តាម​ដីកា​តុលាការ​ដើម្បី​ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​ កោតសរសើរ​ ដល់​កងកម្លាំង​ នគរបាល​ទាំងអស់​ ដែល​អនុវត្ត​ការងារ​ទៅ​លើ​ភារកិច្ច​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ ជា​ពិសេស​បាន​ចេញ​ អន្តរាគមន៍​ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនល្មើស​ទាន់​ពេលវេលា​នៅ​ពេល​កើ​មាន​បទល្មើស​ឡើង​នោះ​។​

លោក​ក៏​ដាក់​តឿន​រំលឹក​ផង​ដែរ​ដល់​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​ទាំងអស់​ត្រូវ​តែ​ខិតខំ​លប់​បំបាត់​រាល់​ បាតុភាព​អសកម្ម​ការងារ​ទាំងឡាយ​ឱ្យ​អស់​ និង​ជា​ពិសេស​ ប្រកាន់ខ្ជាប់​នូវ​ការ​ គោរព​វិន័យ​របស់​ កងកម្លាំង​ នគរបាល​ជាតិ​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាទី​បំផុត​៕​
​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *