ស្នងការរងទទួលផែនព្រហ្មទណ្ឌត្បូងឃ្មុំៈ ករណីប្លន់នៅអូរាំងឪ សមត្ថកិច្ចមានពន្លឺ និងកំពុងធ្វើការ

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ លោក ប្រាក់ ប៊ុនណុន បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា ករណីប្លន់នៅអូរាំងឪ សមត្ថកិច្ចមានពន្លឺខ្លះហើយ ៗកំពុងតែធ្វើការ ។

កាលពី វេលាម៉ោង៧យប់ ថ្ងៃ ទី ២៩ ខែឧសភា ឆ្នាំ ២០១៦ នៅផ្ទះជនរងគ្រោះក្នុង ភូមិ ស្រែ ស្ពឺ ឃុំ គង ជ័យ ស្រុក អូ រាំង ឪ ខេត្ត ត្បូងឃ្មំុ មានក្រុមចោរប្លន់៤ នាក់ ប្រដាប់ដោយអាវុធកាំភ្លើង វែង ១ ដើម និង ខ្លី ៣ ដើម បាន ធ្វើ សកម្មភាព សំរុកចូល ប្លន់ ដោយក្រុមជនសង្ស័យបានប្រមូល យកលុយ ដុល្លារ ប្រមាណ ៣ ម៉ឺនដុល្លារ លុយខ្មែរ៤០លានរៀល និង គ្រឿង អលង្ការ ព្រម ទាំង ទ្រព្យសម្បត្តិ អស់ ជា ច្រើនរួចរត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ ជនរងគ្រោះក្នុងអំពើប្លន់នេះ ឈ្មោះ ស្រ៊ី សុផល ជា ប្តី និង ប្រពន្ធ ឈ្មោះ ស៊ុ យ វាន់ នី រស់នៅ ភូមិ – ឃុំ កើតហេតុ ។

មន្រ្តីដែលបញ្ជាក់ឲ្យដឹងថា ផ្អែកតាមតាមការរៀបរាប់របស់គ្រួសាររងគ្រោះ ក្រុម ចោរ មាន គ្នា ៤ នាក់ ប្រដាប់ ដោយ អាវុធ វែង ១ ដើម និង ខ្លី ៣ ដើម ហើយបានសំរុកមក ធ្វើ សកម្មភាព ប្លន់ ដោយ ចាប់ ម្ចាស់ផ្ទះ ប្រុស ៗ៤ នាក់ ចង និង ខ្សែលួស ចំណែក ស្រី ៗ២ នាក់ មិន បាន ចង ទេ ហើយ បាន ប្រើ កន្ត្រៃ កាត់ យក គ្រឿងអលង្ការ ព្រមទាំង ប្រើ ញញួរ ធំ វាយ បំបែក ទូរ ដែក រួច ប្រមូល យក មាស ប្រាក់ និង ទ្រព្យសម្បត្តិ មាន តម្លៃ យក ទាំងអស់ រួច គេចខ្លួន បាត់ តែ ម្តង ។

នៅ ព្រឹក ថ្ងៃ ទី ៣០ ឧសភា លោក ឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការ នគរបាល ខេត្ត និង លោក វរសេនីយ៍ឯក ប្រាក់ ប៊ុ ន ណុ ន ស្នងការ រង ទទួល បន្ទុក ព្រហ្មទណ្ឌ បាន ដឹក នាំ កម្លាំង ចុះ ទៅ ពិនិត្យ និង ស្វែងរក ភស្តុ តាង ដែល បាន បន្សល់ ទុក នៅ កន្លែង កើតហេតុ ដើម្បី កំណត់ មុខសញ្ញា និង ស្វែងរក ចាប់ខ្លួន ជនសង្ស័យ យក មក ផ្តន្ទាទោស តាម ច្បាប់ ៕

ss

rr

a

666

Loading...

Leave a Reply

Your email address will not be published. Required fields are marked *