ស្នាដៃរបស់ក្រុមរដ្ឋអិស្លាមវាយប្រហារនៅទីក្រុងកាប៊ូល ស្លាប់មនុស្ស៨០នាក់ និង២៣១នាក់រងរបួស

ក្រុមរដ្ឋអិស្លាម IS បានប្រកាសទទួលស្គាល់ថា ពួកគេបានធ្វើសកម្មភាពវាយប្រហារគ្រាប់បែក២លើកផ្ទួនគ្នាកាលពីថ្ងៃទី២៣ ខែកក្កដា នៅក្នុងហ្វូង​មនុស្ស​របស់ក្រុមស៊ីអ៊ីដ ស្ថិតក្នុងទីក្រុងកាប៊ូល សម្លាប់មនុស្សយ៉ាងតិច៨០នាក់ និង២៣១នាក់ផ្សេងទៀតបានរងរបួស ។ នេះជាការវាយប្រហារសម្លាប់មនុស្ស​យ៉ាងរង្គាលនៅទីក្រុងរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាន​មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០១រៀងរហូតមក ។

ការវាយប្រហារអំឡុងពេលដែលក្រុមបាតុករភាគច្រើនជាអ្នកកាន់សាសនាអិស្លាមនិកាយស៊ីអ៊ីតធ្វើបាតុកម្មទាមទារពាក់ព័ន្ធបណ្តាញថាមពល ។ នេះជាសកម្មភាពវាយប្រហារដំបូងទ្រង់ទ្រាយធំបំផុតរបស់ក្រុមរដ្ឋអិស្លាមនៅក្នុងទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសមានពលរដ្ឋកាន់សាសនាអិស្លាមនិកាយស៊ីអ៊ីតច្រើនបំផុតនោះ ។

សាកសព និងអ្នករងរបួសដេកដួលក្នុងថ្លុកឈាមយ៉ាងរដូករណែល ខណៈដែលរថយន្តសង្គ្រោះបន្ទាន់វិលកង់មិនឈប់នាំយកអ្នករងរបួសទាំងនោះទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ។

ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានញ្ជាក់ថា លទ្ធផលបង្ហាញថា ការវាយប្រហារខាងលើបណ្តាលឲ្យស្លាប់មនុស្ស៨០នាក់ និង២៣១នាក់ផ្សេងទៀតបានរងរបួស ។ ជនវាយប្រហារ៣នាក់បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកអត្តឃាត ។ ជនទី៣ត្រូវកម្លាំងសន្តិសុខបាញ់សម្លាប់ ។

ក្រុមឧទ្ទាមតាលីបង់ដ៏ខ្លាំងក្លានៅលើទឹកដីអាហ្វហ្គានីស្ថានបានច្រានចោលថា ពុំមានជាសកម្មភាពរបស់ខ្លួននោះឡើយ ឬពាក់ព័ន្ធណាមួយឡើង ។ ក្រុមតាលីបង់មានកម្លាំងខ្លាំងជាក្រុមរដ្ឋអិស្លាមទៅទៀតដែលស្ថិតនៅក្នុងទឹកដីអាហ្វហ្គានីស្ថាននោះ ។

ក្រុមរដ្ឋអិស្លាម IS បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយច្បាប់តាមប្រព័ន្ធផ្សព្វផ្សាយ Amaq News ថា នោះជាការវាយប្រហារទៅលើក្រុម ស៊ីអ៊ីដ ។ «សកម្មប្រយុទ្ធរដ្ឋអិស្លាម២នាក់បំផ្ទុះគ្រាប់បែកសម្លាប់ក្រុមស៊ីអ៊ីដដែលប្រមូលផ្តុំគ្នានៅទីក្រុងកាប៊ូល…» ៕ សុរ្ម័ន

afghan-suicide-attack

Loading...

Leave a Reply

Your email address will not be published. Required fields are marked *