ស្ពានជ្រោយ​ចង្វា​ត្រូវ​ផ្អាក​​ចរាចរណ៍​ឆ្លង​កាត់​ពី​​ថ្ងៃ​ទី ០២ ដល់ ​០៦​ ខែកុម្ភៈ​នេះ

ភ្នំពេញ៖ ស្ពានជ្រោយ​ចង្វា​ (មិត្តភាពកម្ពុជា ជប៉ុន) នឹងត្រូវ​បិទ​ចរាចរណ៍​ឆ្លងកាត់​​ស្ពាន​មួយ​រយៈ​ ដោយ​សារ​ក្រុម​ការ​ងារ​​បច្ចេកទេស​​របស​ជប៉ុន​ត្រូវ​ចុះ​​មក​ពិនិ្យ​សិក្សា​​លំអិត​ពី​ស្ថាន​ភាព​​នៃ​ការ​ខូ​ខាត​​របស់​ស្ពាន​ជ្រោយ​ចង្វា​នេះ ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​​សាលា​រាជ​ធានី​ភ្នំពេញ។

ក្នុង​សេចក្តី​ជម្រាប​​​នោះ​បាន​បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ទិ​០២ ដល់​០៦ ​ខែកុម្ភៈ​ ឆ្នាំ ២០១៥ នេះ​ស្ពាន​​ជ្រោយចង្វា​បិទ​ចរា​ចរណ៍​​តែមួយ​គន្លង​នៃ​ស្ពាន​ប៉ុណ្ណោះ។ សម្រាប់​ថ្ងៃ​បរិច្ឆេទ​​ក្នុង​ការ​បើក​ឲ្យ​ឆ្លង​កាត់​​ស្ពាន​ឡើង​វិញ​ សាលា​រាជ​ធានី​ភ្នំពេញ​នឹង​ជម្រាប​ជូន​​ដំណឹង​នៅពេ​ល​​ក្រោយ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *