ស្ពានដែកបាឡេកំពង់រាំង ក្នុងស្រុកឆ្លូង ត្រូវបាក់ស្រុតដោយរថយន្តយីឌុបបើកឆ្លងកាត់

ខេត្តក្រចេះ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ពានដែកបាឡេកំពង់រាំង ស្ថិតក្នុងស្រុកឆ្លូង ជាប់ព្រំប្រទល់ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបាក់ស្រុតដោយសាររថយន្តយីឌុបដឹកដំឡូងពេញព្រៀប បើកឆ្លងកាត់ កាលពីវេលារំលងអាធ្រាត្រទាបភ្លឺឈានចូលថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៦ នេះ។
សមត្ថកិច្ចឲ្យដឹងថា ក្រោយបង្កហេតុឲ្យបាក់ស្ពានភ្លាម តៃកុងរថយន្តប្រុងហៅរថយន្តស្ទួចយកទៅវិញមិនទទួលខុសត្រូវ តែត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ជាប់នៅចំណុចកើតហេតុ៕

Ak5w2I4BvoSB1m6gUVt8QiLl_76e2tiU5TwYDoh-h1HC

AkINF8ZzkFFXsMRpkdgnQxapfus6SQowS612FoZ0w9B-

Loading...

Leave a Reply

Your email address will not be published. Required fields are marked *