ស្ពានដែកបាឡេ នៅស្រុកកណ្តាលស្ទឹងស្រុតបាក់មួយចំហៀង ដោយសាររថយន្តដឹកថ្មក្រុមហ៊ុន ណឹម ម៉េង ដឹកលើសទម្ងន់

ខេត្តកណ្តាល ៖ ស្ពានដែកបាឡេ មួយនៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ២៣_២៤ ស្ថិតនៅចំណុចស្ពានជើងកើប ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរងការបាក់ស្រុតមួយចំហៀង ដោយសាររថយន្តធន់ធំយីឌុបដឹកថ្មរបស់ក្រុមហ៊ុន ណឹម ម៉េង ។ ហេតុការណ៍បាក់ស្រុតស្ពាននេះ កើតឡើងកាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ប៉ូលិសស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា រថយន្តដែកបើកបណ្តាលឱ្យស្រុតស្ពាននោះ ម៉ាកហ៊ីយយ៉ាន់ដាយ ដឹកថ្ម ពណ៌ លឿងលាយខៀវ ពាក់ស្លាលេខ ភ្នំពេញ 3B 6767 មានបិតអក្សរ N M 34 នៅក្បាលរថយន្ត ដែល អក្សរ សំគាល់នេះ គេ ស្គាល់ថាជារថយន្តរបស់ក្រុមហ៊ុន ណឹម ម៉េង ។ ចំណែកអ្នកបើកបរឈ្មោះ ជួរ ហុងលីម ភេទ ប្រុស អាយុ 28ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិជ្រៃ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប៉ូលិសបានឱ្យដឹងបន្ថែមថា នៅវេលាកើតហេតុ រថយន្តខាងលើ ដឹកថ្មពេញ លើសចំណុះបើកឆ្លងកាត់ស្ពាន ដែកបេឡេ លុះបើកដល់ពាក់កណ្ដាលស្ពាន ក៏បណ្តាលឱ្យស្រុតស្ពាន រងការខូចខាតប្រហែល 70ភាគរយ ប៉ុន្តែមិនបង្កឱ្យកកស្ទះចរាចរណ៍នោះឡើយ ដោយសារមានផ្លូវវៀង នៅជាប់ស្ពាននោះ ។ ក្រោយកើតហេតុ អ្នកបើកបរនិង រថយន្តបង្ករត្រូវបាន ឃាត់ខ្លួន យកទៅ រក្សាទុកនៅអធិការដ្ឋានស្រុកកណ្តាលស្ទឹង ដើម្បីប្រគល់អោយ អាជ្ញាធរ ជំនាញ។

ពាក់ព័ន្ធនឹងករណីបាក់ស្រុតស្ពាននេះ លោក ម៉ឹង យូរឡេង ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្ដាល បានលើកឡើងឱ្យក្រុមព័ត៌មានដឹងថា ខាងតំណាង ក្រុម ហ៊ុន រថយន្តដឹកថ្ម ដែលបង្ករអោយស្រុតស្ពាន នេះ បានចូលខ្លួនមកដោះស្រាយ ជាមួយ អាជ្ញាធរ និងជំនាញ ។ លោកថាក្រុមហ៊ុន បង្កអោយស្រុតស្ពាន នេះ គឺត្រូវតែ ទទួលខុសត្រូវ ធ្វើស្ពាននេះឡើងវិញអោយ បានល្អដូចដើមវិញ៕

w3 ae ee

Loading...