ស្ពានដែក បាឡេ បាក់ស្រុតទៀតហើយ ដោយសារស្នាដៃក្រុមរថយន្តដឹកលើសទម្ងន់

ខេត្តកណ្ដាល៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ2 ខណៈស្ពានបាឡេមួយកន្លែងគឺស្ពានព្រែកស្លែងបានបាក់ស្រុតកាលពីវេលាម៉ោង9ព្រឹកថ្ងៃទី30 ខែឧសភា ឆ្នាំ2016 ។ ស្ពាននេះអាចទ្រទំងន់សរុបបានតែ25តោនតែប៉ុណ្ណោះ ។

សេចក្ដីរាយការណ៍អះអាងថា ដោយសាររថយន្តដឹកថ្មមួយគ្រឿងផ្ទុកថ្មលើសទម្ងន់កម្រិតបើកឆ្លងស្ពានស្រុតទៅមុខលែងរួចនៅចំណុចគីឡូម៉ែត្រ28ស្ថិតក្នុងឃុំព្រែកស្លែងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

បើតាមការបញ្ជាក់ពីលោក ម៉ឹង យូរឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលបានឲ្យដឹងថា ហេតុការណ៏ដំបូងគឺរថយន្តបើកដល់ចំណុចស្ពានព្រែកស្លែងនេះ ហើយបានជាប់ដោយសារស្ពានស្រុត និងបាក់ទៅមុខលែងរួច ។

លោកប្រធានមន្ទីររូមនេះបន្តថា ការធ្វើចរាចណ៏គឺត្រូវវាងពោល គឺស្ពាននេះមិនអាចដំណើរការបានទេ.តែបើធ្វើដំណើរទំងន់ស្រាលៗមាន.កង់.ម៉ូតូជាដើមប៉ុណ្ណោះ ។ នៅភ្លាមៗនោះ រថយន្តក៏បានបើករត់គេចពីកន្លែងកើតហេតុ រហូតដល់ម៉ោង5និង30នាទីល្ងាចថ្ងៃដ៏ដែល ។

លោកម៉ឹង យូរឡេង បានបញ្ជាក់បន្ថែមថា រថយន្តដែលបើកធ្វើអោយបាក់ស្ពាននោះ ត្រូវបានស្រាវជ្រាវរកឃើញហើយគឺជាប្រភេទរថយន្តហ៊ីយ៉ានដាយ.ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3សេ1606ដែលមានម្ចាស់ឈ្មោះ ហ៊ុល ហិន ស្នាក់នៅផ្ទះ561 ផ្លូវជាតិលេខ5 សង្កាត់ច្រាំងចំរេះមួយ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ដូច្នេះ គេមិនដឹងថា តើក្រសួងសារធារណការហ៊ានម្ចាស់រថយន្តបង្កឲ្យទ្រព្យសម្បត្តិសាធារណៈខូចខាងលើនេះ ចូលខ្លួនមកដោះស្រាយដែរឬយ៉ាងណានោះឡើយ ៕

drd (3)

drd (2)

drd (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *