ស្ពានទ្រុតទ្រោមមួយកន្លែងនិងផ្លូវឆ្លងកាត់ស្រុកស្អាងនិងស្រុកកណ្តាលស្ទឹងអាជ្ញាធរទុកធ្វើអភិរក្ស

(ខេត្តកណ្តាល) ៖ ស្ពាននេះជាអតីតទ្វារទឹកបន្សល់ពីសម័យប៉ុលពតហើយក៏សម្រាប់ តភ្ជាប់ពីស្រុកស្អាងទៅស្រុកណ្តាលស្ទឺងដើម្បីសម្រួលដល់ការធ្វើដំណើរ

ដោយ សារៈសំខាន់ណាស់នារដូវវស្សាអ្នកស្រុកស្អាងឆ្លងទៅស្រុកកណ្តាលស្ទឹងតែអាជ្ញាធរទុកផ្លូវនិងស្ពាននេះធ្វើជាអភិរក្សទៅវិញ ។

លោក ចក់ ជឿន រស់នៅភូមិតានូ និងអ្នកស្រី ធី ផាន់ណា នៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល ដែលតំណាងឱ្យប្រជាពលរដ្ឋដែលប្រើប្រា ស់ស្ពាននិងផ្លូវនេះជាប្រចាំក៍សុំអោយអាជ្ញាធរនិងក្រសួងដែលពាកពន្ធ័ជួយស្ថាបនារ ស្ពាននងផ្លូវនេះវិញផង ។

លោកថា ដើមឡើយស្ពាននេះគឺជាទ្វារទឹកដែលបន្សល់ទូកពីសម័យប៉ុលពត និងបានខូចខាតផ្នែកខាងលើអស់ហើយ ដោយសារតែមិនអាចឆ្លងទៅមកកើត ពួក គាត់ក៏នាំគ្នាយកឈើ ត្នោត មក ត ភ្ជាប់ ដើម្បីឆ្លងកាត់ ទៅវិញទៅមក។ ប៉ុន្តែរទេះគោ គោយន្តឬរថយន្ត មិនអាចឆ្លងកាត់បានទេ និងតែងរៃប្រាក់គ្នាជួសជុលរាល់ឆ្នាំដើម្បីដកកសិផលនារដូវប្រាំង ។

អ្នកភូមិទាំង២ បានបន្ថែមថា ដោយសារតែវាកាន់តែចាស់ទ្រុតទ្រោមកន្លងមក ក៏ធ្លាប់បាក់ធ្លាក់អ្នកជិះម៉ូតូ និងសត្វគោជើងរើយៗដែរ ហើយស្ពាននេះ មិនត្រឹមតែបម្រើឱ្យអ្នកភូមិនៅទីនេះទេ ថែមទាំងអាចសម្រួលដល់ការដឹកជញ្ជូនផលដំណាំ ធ្វើដំណើរទៅស្រែ ចម្ការ ធ្វើនេសាទ និងបង្កការងាយស្រូលក្នុងការប្រាស្រ័យទាក់ទងគ្នារវាង អ្នកស្រុកស្អាង និងស្រុកកណ្តាលស្ទឺង ថែមទៀតផង ហើយក៏សំណូមពរឱ្យអាជ្ញាធរ មេត្តាជួយជួលជុលស្ថាបនាឡើងវិញឱ្យបានឆាប់ៗផង ។

លោក ស វិចិត្រ មេឃុំស្អាងភ្នំ បានឆ្លើយបានឆ្លើយតបថា ពាក់ព័ន្ធហ្នឹងស្ពានអតីតទ្វារទឹ កដែលបន្សល់ពីសម័យខ្មែរក្រហម ចាស់ទ្រុតទ្រោមនេះ រដ្ឋបាលឃុំក៏បានលើកជាគម្រោងដើម្បីធ្វើការជួសជុលរួចមកហើយដែរ។ ប៉ុន្តែ ខាងស្ថាបនាព្រលានយន្តហោះថ្មី បានស្នើរធ្វើការជួសជុលស្ពាននេះឱ្យ ហើយមិនមែនតែធ្វើស្ពានឱ្យទេ សូម្បីតែផ្លូវក៏ស្ថាបនាឱ្យថ្មី និងធំជាងមុនដែរ ដែលអាជ្ញាធរយើង ក៏បានធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅនៅអមសង្ខាងផ្លូវរួចរាល់ហើយដែរ។ តែបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ស្រាប់តែការងារនោះ ក៏បានផ្អាកទៅវិញ ហើយលោកនឹងធ្វើការសាកសួរទៅក្រុមហ៊ុន ដើម្បីឱ្យដឹងថា នឹងចាប់ផ្តើមអនុវត្តគម្រោងនេះវិញនៅពេលណា ហើយបើតាមការរំពឹងទុក គឹមិនយូរនោះទេ៕

Loading...