ស្ពានមួយកន្លែងនៅស្រុកបាភ្នំបាក់ស្រុតជាងកន្លះហើយ មិនទាន់មានការជួសជុល

ខេត្តព្រៃវែង ៖ ស្ពានមួយកន្លែងស្ថិតនៅភូមិត្រពាំងស្វាយ ឃុំស្តៅកោង ស្រុកបាភ្នំ ដែលជាស្ពានដ៏សំខាន់សម្រាប់ការឆ្លងកាត់របស់អ្នកដំណើរ និងការដឹកជញ្ជូនផ្សេងៗ បានបាក់ស្រុតអស់រយៈពេលជាងកន្លះខែមកហើយ តែគេមិនទាន់ឃើញអាជ្ញាធរចាត់វិធានការជួសជុលឡើងវិញនៅឡើយទេ។

បើតាមលោក គង់ ណុច មេឃុំស្តៅកោង បានមានប្រសាសន៍ថា ការបាក់ស្រុតស្ពាននេះ គឺដោយសារតែមានរថយន្តធុនធំដឹកលើសទម្ងន់មួយបើកឆ្លងកាត់កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១២ ខែសីហា កន្លងទៅ។ បើគិតមកទល់នឹងពេលនេះ គឺមានរយៈពេលជាងកន្លះខែមកហើយ។

លោកមេឃុំបានបញ្ជាក់ថា ស្ពាននេះ គឺជាស្ពានដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋឆ្លងកាត់ ជាពិសេសគឺអ្នកទេសចរ ប៉ុន្តែពេលនេះ ស្ពានមិនអាចអនុញ្ញាតឲ្យរថយន្តធុនធំៗឆ្លងកាត់បានទៀតទេ គឺអនុញ្ញាតបានតែរថយន្តតូចៗឆ្លងកាត់តែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកមិញនេះ គេឃើញលោក ទេព ភារុន អភិបាលស្រុកបាភ្នំ បានអញ្ជើញចុះទៅត្រួតពិនិត្យដែរ។ ហើយបើតាមលោកអភិបាលស្រុក ករណីនេះលោកបានដាក់សំណើរទៅភាគីពាក់ព័ន្ធអស់ហើយ ដើម្បីធ្វើការជួសជ្រុលស្ពាននេះជាបន្ទាន់ឡើងវិញ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *