ស្ពានអាកាសតិចណូបើកអោយដំណើរការបណ្តោះអាសន្នថ្ងៃទី២១ខែវិច្ឆិកា

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឲ្យដឹងថា នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខនេះ ស្ពានអាកាសតិចណូ នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន សម្រាប់ប្រើប្រាស់នៅថ្ងៃបុណ្យអុំទូក ថ្ងៃទី ២៤-២៥-២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥។ ការថ្លែងប្រកាសរបស់សម្ដេចតេជោ បែបនេះធ្វើឡើងក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានជ្រោយចង្វាមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វាទី២) សួនច្បាររង្វង់មូលស្តាតចាស់ និងសួនច្បាររង្វង់មូលជ្រោយចង្វាត្រើយខាងកើត នៅព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ នេះ៕

5ab9907e735ed3784812c1892a5934ec_L

Loading...

Leave a Reply

Your email address will not be published. Required fields are marked *