ស្ពាន​ឆ្លងស្ទឹង​មួយកន្លែង នៅក្នុង​ឃុំ​ជៀប ជិត​ដួលរលំ​ហើយ ដោយសារ​ទឹក​ហូរ​ច្រោះ​

ខេត្តកំពង់ឆ្នាំង ៖ ប្រ​ជា​ព​ល​រដ្ឋ​​រស់​នៅ ក្នុង​​ឃុំ​​ជៀប ស្រុក​​ទឹ​ក​ផុស មាន​ការ​​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​​ ក្នុង​ការ​​ធ្វើ​ដំ​ណើ​រ​​ឆ្លង​​លើ​​ស្ពាន​ថ្ម កាត់​​ស្ទឹង​​មួយ​ក​ន្លែង នៅ​ចំ​ណុ​ច​ជិត​​អា​ស្រម​​កោះ​​ខ្ទុំ ឃុំ​​ជៀប ព្រោះ​​កាល​ពី​ពេល​​ថ្មីៗ​​នេះ ស្ពាន​​នេះ​​បាន​​បាក់ ដោយសារ​ទឹក​ហូរ​ច្រោះ ដី​ក្បាលស្ពាន​មួយ​ចំហៀង និង​គ្រិះ​ជើង​សសរស្ពាន មួយចំនួន​ច្រោះ​ដី​អស់​ទៅហើយ ដែល​អាចធ្វើអោយ​បាក់​រលំ  និង​អាច​បង្កអោយមាន​គ្រោះថ្នាក់ ដល់​អ្នកដំណើរ​ឆ្លងកាត់ ក្នុងពេល​ណាមួយ ពុំខាន​នោះឡើយ បើ​គ្មាន​គារ​ជួសជុល  ។   

​ករណីនេះ ប្រជាពលរដ្ឋ​ស្នើសុំ លោក​អភិបាលខេត្ត និង​លោក​មន្ទីរ​សាធារណការ និង​លោក​ប្រធាន​មន្ទីរ អភិវឌ្ឃន៍​ជនបទ​ខេត្ត មេត្តាជួយ​ជួសជុល អោយបាន​ឆាប់ៗ​ផង បើ​មិន​អញ្ចឹងទេ​ប្រាកដជារ​លំបាក់ ពេលណា​មួយ​មិន​ខាន​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជៀប បានអោយដឹងថា ដោយសារ​លំបាក ក្នុងការ​ធ្វើដំណើរ ព្រោះតែ​ដី​ក្បាលស្ពាន ត្រូវ​ទឹកភ្លៀង​ហូរ​ច្រោះ បាក់​អស់​ដី​មិនអាច​ធ្វើដំណើរ​បាន ដោយ​ពួកគាត់​បាន​សហការគ្នា ច្រក​ដី​ដាក់​ក្នុងកា​រ៉ុង យកមក​តម្រៀប​គ្នា​នៅ​គល់ស្ពាន និង​បាន​យក​ឈើ​មក​ដាក់​ពីលើ ដើម្បីអោយ​ម៉ូតូ រថយន្ត និង​គោយន្ត បានធ្វើ​ដំណើរ​ឆ្លងកាត់​ទៅមក ជា​បណ្តោះអាសន្ន តែប៉ុណ្ណោះ​។

​ ប្រជាពលរដ្ឋ បាន​អោយដឹងទៀតថា ការនាំគ្នា​ជួសជុល ដូចខាងលើ​នេះ គឺ​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ បាន​តែមួយ​រយះពេល​ខ្លី​ប៉ុណ្ណោះ បើ​ភ្លៀង​នៅតែ​បន្ត ធ្លាក់​ជាប់ៗ​គ្នា​នេះ ទឹកស្ទឹង​បាន​ហូរ​ច្រោះ​ដី​ក្បាលស្ពាន និង​ហូរ​ច្រោះ​ជើង​សសរស្ពាន ជិត​ផុត​ចុង​សសរ ជិត​ដួលរលំ​ទៅហើយ​។ ព្រោះតែ​ហេតុនេះ ពួកគាត់​មានការ​ព្រួយបារម្ភ និង​បាន​សំណូមពរ​ដល់ លោក​អភិបាល ស្រុក​ទឹកផុស អាជ្ញាធរខេត្ត ពិសេស​លោក​មន្ទីរ សាធារណការ និង​លោក​មន្ទីរ​អភិវឌ្ឍន៍ជនបទ មេត្តាជួយ​មាន​វិធានការ ទប់ស្កាត់​ការដួលរលំ ខូចខាត​ស្ពាន​ខាងលើនេះ និង​ជួយ​ជួសជុល​ស្ពាន​នេះ អោយ​ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ​ឆ្លងកាត់ ទៅមក​ផង ព្រោះ​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ជិត​ចូលមក​ដល់​ហើយ បើ​គ្មាន​ស្ពាន​នេះ​ទេ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស គាត់​មិនអាច​ធ្វើដំណើរ ទៅមក​ធ្វើបុណ្យ នៅ​អាស្រម​កោះ​ខ្ទុំ និង​វត្ត​នានា នៅក្នុង​ឃុំ ស្រុក បាន​នោះឡើយ​។

​ពាក់​ព​ន្ធ័​និង​ការខូចខាត ស្ពានថ្ម​ឆ្លងកាត់​ស្ទឹង​ខាងលើនេះ ដែល​កំពុង​ប្រឈម នឹង​ការដួលរលំ​នោះ​លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស បានអោយដឹងថា ស្ពាន​នេះ​គឺ​កសាង ដោយ​ប្រជាពលរដ្ឋ គ្មាន​អ្នកជំនាញ​បច្ចេកទេស​ណា មក​ធ្វើ​នោះទេ គឺ​ពេលនេះ​ប្រឈម​នឹង​ការដួលរលំ ដោយសារតែ​ច្រោះ​ដី​ក្បាលស្ពាន និង​ដី​គ្រិះ​សសរស្ពាន លោក​ក៏បាន​ទទួល​ព័ត៌មាន និង​សំណូមពរ ពី​ប្រជាពលរដ្ឋ​ផងដែរ ហើយ​លោក​ក៏បាន​ទាក់ទង ជាមួយ​ជាមួយ​មន្ទីរ​សាធារណការ​ខេត្ត និង​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ រួចហើយ ដែល​សា​ម៉ី​មន្ទីរ​ទាំង ២ បាន​ចុះមក​ពិនិត្យ និង សិក្សា​រួចហើយ ដើម្បី​រិះរក​មធ្យោបាយ ធ្វើការ​ជួសជុល អោយ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​ទៅមក នៅក្នុង​រដូវភ្លៀង​៕

unnamed9 unnamed10

Loading...

Leave a Reply

Your email address will not be published. Required fields are marked *