ស្ពាន​ធម្មជាតិ​ផ្លូវជាតិ​លេខ​២​ ត្រូវ​រថយន្ត​ដឹក​ថ្ម​សង្កត់​បាក់​ស្ទះ​ចរាចរណ៍​រាប់​ម៉ោង

ខេត្តកណ្ដាល ​៖ ​កំណាត់​ផ្លូវ​ជាតិ​លេខ​២​ត្រង់​ចំណុច​ស្ពាន​ធម្មជាតិ​ក្នុង​ភូមិ​ ព្រែកស្លែង​​ ឃុំ​ព្រែកស្លែង ​ស្រុក​កណ្តាល​ស្ទឹង ​ត្រូវ​បាន​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង ​ដោយសារ​រថយន្ត​ដឹក​ថ្ម​ធ្វើ​ដំណើរ​ឆ្លងកាត់។

ហេតុការណ៍​នេះ​កើតឡើង​ នៅវេលា​ម៉ោង​១៤​និង​៣០​នាទី​​រសៀល​ថ្ងៃ​​ទី​២៣ ​ខែ​កញ្ញា​ ឆ្នាំ​២០១៥​ ​ត្រង់​ចំណុច​ភូមិ​ព្រែកស្លែង​ ឃុំ​ព្រែកស្លែង​ ស្រុក​កណ្ដាលស្ទឹង ​ខេត្ត​កណ្ដាល។

នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​បាន​បញ្ជាក់​ថា​ ករណី​នេះ​បង្ក​ឡើង​ ដោយ​រថយន្ត​មួយ​គ្រឿង ម៉ាក​KIA ពណ៌​បាញ់ឌុក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3C1891​ បណ្ដាល​​ឲ្យ​បាក់​ស្ពាន​ទាំងស្រុង​មិន​អាច​​ធ្វើ​ដំណើារ​បាន​ទាំង​រថយន្ត និង​ម៉ូតូ។

លោក​លី ឡាយ​ជំទប់​ទី​១​ឃុំ​ព្រែកស្លែង​បាន​ឲ្យ​ដឹង​ថា ​មកដល់​ម៉ោង​១៦​រសៀល​​នេះ ​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ត្រូវ​បាន​កកស្ទះ​ ដោយសារ​រថយន្ត​នៅ​ផុង​ជាប់​លើ​ស្ពាន។

លោក​ជំទប់​ទី១​ឃុំ​បាន​បញ្ជាក់​ ថា ​សមត្ថកិច្ច​អាជ្ញាធរ​កំពុង​សម្រួល​ចរាចរណ៍ ​ដោយ​បាន​ដាក់​ស្លាក​សម្គាល់​អ្នក​ធ្វើដំណើរ​ពី​ត្បូង​ត្រូវ​វៀង​តាម​ផ្លូវ​ ទន្លេបាទី​ និង​សម្រាប់​ធ្វើដំណើរ​ពី​ជើង​ ត្រូវ​វៀង​តាម​ផ្លូវ​រង្វង់​មូល​ក្បាលថ្នល់ ​ស្រុក​កណ្ដាលស្ទឹង​ទៅ​ផ្លូវជាតិ​លេខ៣។

លោក​ជំទប់​ឃុំ​បាន​បញ្ជាក់​ ទៀត​ថា ​មកដល់​ម៉ោង​១៦​​ល្ងាច​​ថ្ងៃ​ដដែល​នេះ ​អាជ្ញាធរ​កំពុង​ធ្វើការ​អូស​ស្ទូច​រថយន្ត​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​អ្នកបើកបរ​បាន​គេច​ខ្លួន​បាត់ ​និង​ដើម្បី​បើកផ្លូវ​ចរាចរណ៍៕

M22-09-15-r2 M22-09-15-r11 M22-09-15-r21 M22-09-15-r31

Loading...

Leave a Reply

Your email address will not be published. Required fields are marked *