ស្ពាន​អ្នក​លឿង​ ផ្លាស់​ប្តូរ​ថ្ងៃ​បើក​សម្ពោធ​ ទៅ​ថ្ងៃ​ទី​០៦​ ខែមេសា​វិញ​

លោក​ កឹ​ម​ គុណ​វ​ឌ្ឍ​ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​ ទ​ទក​ បាន​ឲ្យ​ដឹង​ថា​ ពិធី​សម្ពោធ​បើក​ឲ្យ​ ប្រើ​ ប្រាស់​ជា​សាធារណ​:​ ស្ពាន​អ្នក​លឿង​ នឹង​ប្រារព្ធ​ពិធី​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០១៥​ ក្រោម​អធិបតីភាព​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ និង​ឥស្សរជន​ជាន់ខ្ពស់​ជប៉ុន​។​

 

ដំណឹង​នៃ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​ស្ពាន​អ្នក​លឿង​ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​១​ ពី​ខេត្តកណ្តាល​ ទៅ​ខេត្តព្រៃវែង​ នឹង​ធ្វើ​ឡើង​ នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៥​ ក្រោម​អធិបតីភាព​លោក​ ហ៊ុន​ សែន​។​ សូម​រម្លឹក​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជប៉ុន​ បាន​សម្រេច​ប្រសិទ្ធ​នាម​ឲ្យ​ស្ពាន​អ្នក​លឿង​ ឈ្មោះ​ថា​ ស្ពាន​ “​ស៊ូ​បា​សា​”​។​ ស៊ូ​បា​សា​ គឺជា​ភាសា​ជប៉ុន​ ដែល​មាន​អត្ថន័យ​ថា​ “​សត្វ​បក្សី​ត្រដាងស្លាប​ហោះ​”​។ការ​ប្រសិទ្ធ​នាម​បែប​នេះ​ គឺ​ដោយសារ​តែ​ស្ពាន​អ្នក​លឿង​ សាងសង់​បែប​ជា​ស្ពាន​យោល​ ដែល​មាន​ខ្សែកាប​សងខាង​ ពណ៌​លឿង​ ប្រៀប​ដូច​ជា​សត្វ​បក្សី​ កំពុង​ត្រដាងស្លាប​ហោះ​។

 

គួរ​បញ្ជាក់​ថា​ ស្ពាន​អ្នក​លឿង​ ដែល​មាន​ប្រវែង​ ២.២២០​ម៉ែត្រ​ បាន​បើក​ដំណើរការ​សាងសង់​ចាប់​តាំង​ ពី​ខែកុម្ភៈ​ ឆ្នាំ​២០១១​ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ចំណាយ​ថវិកា​ជាង​ ៩០​លាន​ដុល្លារ​អា​មេ​រិ​ក​ ជា​ជំនួយ​ឥត​សំណង​ របស់​រាជរដ្ឋាភិបាល​ជប៉ុន​ រួម​នឹង​ប្រាក់​បដិភាគ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *