ស្ពាន​អ្នក​លឿង នឹង​សម្ពោធ​ដាក់​​ឲ្យ​ប្រើប្រាស់​​ជា​ផ្លូវការ នៅ​ថ្ងៃ ១ មេ​សា ២០១៥ ខាង​មុខ​នេះ

ស្ពាន​អ្នក​លឿង ឬ​ស្ពាន​ប៊ូ​បា​សា នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី ០១ ខែ មេ​សា ២០១៥ ខាង​មុខ​នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចរាចរណ៍​នៅ​តំបន់​នោះ មុន​នឹង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ឈាន​ចូល​មក​ដល់​។

គួរ​បញ្ជាក់​ថា ស្ពាន​អ្នក​លឿង​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន បាន​សម្រេច​ប្រសិទ្ធ​នាម​ថា ស្ពាន​ស៊ូ​បា​សា ជា​ភាសា​ជប៉ុន ដែល​មាន​អត្ថន័យ​ថា សត្វ​បក្សី​ត្រដាងស្លាប​ហោះ​។

គួរ​រំលឹក​ថា កាលពី​ពាក់កណ្តាល​ខែមករា​ក្នុង​ពិធី​ត​ភ្ជាប់​ធ្នឹម​ស្ពាន​អ្នក​លឿង សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​សម្ពោធ​ស្ពាន​អ្នក​លឿង​នេះ សម្តេច​នឹង​ជិះ​ម៉ូតូ​ជប៉ុន​បើក​ក្បួន ឆ្លងកាត់​ស្ពាន​នេះ ដោយ​មាន​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​ភរិយា​សម្តេច​ជិះ​ជាមួយ រួម​ឥស្សរជន​ជាន់ខ្ពស់​ដទៃ​ទៀត​៕

Boubasa bridge

Boubasa bridge 1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *