ស្ពាន​អ្នក​​លឿង​នឹង​បើក ​សម្ពោធ​នៅ​​សបា្តហ៍​ ទី​១​ខែ​​មេសា​

ស្ពាន​​អ្នក​លឿង​ ដែល​​​​ចាត់​ទុក​ជា​ស្ពាន​​ស្អាត​ និង​វែង​ជាង​​​គេ ​នៅ​កម្ពុជា​អាច​នឹង​ត្រូវ​ដាក់​សម្ពោធ​នៅ​​សបា្តហ៍​ទី​១​ ខែ​មេសា​ ឆ្នាំ​២០១៥​ ខាង​មុខ ​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។​

ដោយ​ដក​ស្រង់​​ប្រសាសន៍​ឯកឧត្តម​ កឹម​ គុណវឌ្ឍន៍​ ​អគ្គនាយក​ទូរទស្សន៍ជាតិ​កម្ពុជា​ ដែល​​​បាន​សរសេរ​នៅ​លើ​ទំព័រ​ Facebook​ មុន​នេះ​​ ស្ពាន​អ្នក​​​​លឿង​​នឹង​ត្រូវ​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​នៅ​ក្នុង​សបា្តហ៍​ទី​១​ ​ខែ​មេសា ​គឺ​នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​។

ស្ពាន​អ្នក​លឿង ​ដែល​មាន​ប្រវែង​​ ​សរុប​ចំនួន ​២២២០ ​ម៉ែត្រ ​ទទឹង​ប្រវែង​ ​១៣ ​ម៉ែត្រ​ និង​មាន​កម្ពស់​ផុត​ពី​ផ្ទៃ​ទឹក​នៅ​រដូវវស្សា ​៣៧,៥ ​ម៉ែត្រ​ ​បាន​ក្លាយ​ជា​ស្ពាន​វែង​ជាង​គេ​ និង​ជា​ស្ពាន​យោង​ប្រើ​ខ្សែ​កាប​ទី​១​ ​នៅ​កម្ពុជា​ផង​ដែរ​​។

បើ​តាម​ឯកឧត្តម កឹម គុណវឌ្ឍន៍ គុណ​ភាព​សំណង់​ស្ពាន​អ្នក​លឿង​គឺ​ មាន​អាយុ​កាល​លើស​​១០០​ឆ្នាំ​។​ សំណង់​​ស្ពាន​​នេះ​មាន​​អ្នក​ជំនាញ​ការ​ជប៉ុន​ចំនួន​​៩​នាក់​ មន្រ្តី-វិស្វករ​ខ្មែរ ​៥៧​នាក់​ កម្មករ​ខ្មែរ​ ៦៤៧​នាក់​ និង​បរទេស ​២៥​នាក់​ បម្រើ​ការ​​នៅ​ការដ្ឋាន​សាង​សង់​ស្ពាន​អ្នក​លឿង៕

bridge 2 bridge

ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *