ស្មានតែ ប្តីមកផ្ទះ ស្ទុះទៅបើកទ្វារ ត្រូវចោរចូលប្លន់អស់លុយជិត២ម៉ឺនដុល្លារ

ខេត្តបន្ទាយមានជ័យ៖ ម្ចាស់ផ្ទះ ទីសត្តឃាតមួយកន្លែង ដែលមានមេគ្រួសារជាទាហានកំពុងយាមការពារព្រំដែនមិនឆ្ងាយពីផ្ទះផង នោះ ត្រូវបានក្រុមជនសង្ស័យប្រដាប់ដោយអាវុធ ចូលប្លន់យកអស់លុយជិត២ម៉ឺនដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ក្នុងភូមិ-ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រភពពីស្ត្រីរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ វេន សាមឿន អាយុ៣២ឆ្នាំ បានរៀបរាប់ថា មុនពេលកើតហេតុគាត់បានលឺសម្លេងគោះទ្វារ គ្រានោះគាត់ច្រឡំស្មានថាជាប្តី ព្រោះប្តីរបស់គាត់ជាទាហានយាមការពារព្រំដែននៅខាងមុខផ្ទះប្រមាណជា ១០០ម៉ែត្រប៉ុណ្ណោះ។ ក្រោយពីងើបទៅបើកទ្វារ ក៏ត្រូវក្រុមចោរ២នាក់ ម្នាក់ឯកសណ្ឋានស៊ីវិល និងម្នាក់ទៀតស្លៀកខោប៉ារ៉ា មានកាំភ្លើងខ្លីមួយដើមចូលវាយគាត់បែកមាត់ ហើយប្រមូលយកប្រាក់អស់១ចំនួនធំ រួមមានប្រាក់់ដុល្លារ ចំនួន ១២,២០០ដុល្លារ និងប្រាក់បាត២២ម៉ឺនបាត ហើយក៏គេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុភ្លាម ទើបមានការផ្អើលដល់ម្ចាស់ផ្ទះជាប្តី និងសមត្ថកិច្ចនគរបាលដែលដឹកនាំដោយលោក អាត់ ខែម ស្នងការនគរបាលខេត្ត និងលោក សិទ្ធ ឡោះ ស្នងការរងកណ្តាលព្រហ្មទណ្ឌ ចុះដល់ទីតាំងកើតហេតុ និងសួរនាំជនរងគ្រោះដើម្បីឈានដល់ការស្រាវជ្រាវបង្ក្រាបជនសង្ស័យ។
គួរបញ្ជាក់ថា នេះជាករណីទីមួយហើយនៅក្នុងតំបន់អូរបីជាន់ ដែលជាតំបន់ពោរពេញដោយទាហាននៅគ្រប់ទិសទី តែបែរជាមានក្រុមចោរ ហ៊ានធ្វើសកម្មភាពប្លន់ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព៕

10_15_2015_03_05_56Untitled-2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *