ស្មាន​តែ​​​រថយន្ត​​មនុស្ស​​ប្រចៀវ​ ​​តាម​​ពិត​​រទេះ​​រុញ​​កូន​​ក្មេង​​សោះ

កន្លង​មក​តែ​ឃើញ​រថយន្ត​ Batman ដែល​យក​មក​ថត​​ក្នុង​ភាពយន្ត​ហូលីវូដ​ដ៏​ល្បី​ The Dark Night ស្រាប់​តែ​ឥឡូវ​គំរូ​រថយន្ត​មនុស្ស​ប្រចៀវ​នេះ​​ ត្រូវ​បាន​អ្នក​ជំនាញ​​របស់ Hollywood ផលិត​ជា​រទេះ​រុញ​កូន​ក្មេង​ទៅ​វិញ។

toy

អ្នក​ជំនាញ​ដែល​បាន​រចនា​រទេះ​រុញ​កូន​ក្មេង​បែប​មនុស្ស​ប្រចៀវ​នេះ​​ឈ្មោះ Tim Baker អ្នក​ឌីហ្សាញ​​របស់​ហូលីវូដ។​ មូល​ហេតុ​ដែល Baker ​ផលិត​រទេះ​រុញ​កូន​ក្មេង​បែប​​នេះ​ ដោយ​សារ​​គាត់​បាន​ឃើញ​អ្នក​ជិត​ខាង​មួយ​រូប​​ឈ្មោះ Josh Earl ជា​អ្នក​គាំ​ទ្រ​ភាពយន្ត​មនុស្ស​ប្រជៀវ​ The Dark Night​ ​ខ្លាំង​មែន​ទែន ​ជា​ពិសេស​​គឺ​កូន​ប្រុស​របស់​គាត់​ឈ្មោះ Collin។

Collin តែង​តែ​ច្រៀង​បទ​ចម្រៀង​តួអង្គ​មនុស្ស​ប្រចៀវ​តាំង​ពី​គេ​ចេះ​និយាយ​មក​ម្ល៉េះ ហើយ​ពេល​នេះ​គេ​​ក្លាយ​ជា​ក្មេង​ដែល​មាន​សំណាង​បំផុត​ក្នុង​លោក​ ដោយ​បាន​ជិះ​លើ​រទេះ​រុញ​មនុស្ស​ប្រចៀវនេះ។ ទោះ​ជា​យ៉ាង​ណា​រ ទេះ​រុញ​​​នេះ​មិន​អាច​បត់​បាន​ ដូច​រទេះ​រុញ​ក្មេង​ធម្មតា​នោះ​ទេ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *