ស្រលាញ់អូនជិត៤ឆ្នាំ បងអស់ចិត្ត ចង់ដោះដៃហើយ គំរាមអូនបង្ហោះវីដេអូអាក្រាតកាយថ្នូរនឹងប្រាក់ចំនួន១០លានរៀល ត្រូវប៉ូលីសឃាត់ខ្លួន

(ខេត្តស្ទឹងត្រែង) ៖ ជនសង្ស័យម្នាក់ ត្រូវ សមត្ថកិច្ចឃាត់បានបញ្ជូនខ្លួនបញ្ជូន ទៅស្នងការដ្ឋានខេត្តស្ទឹងត្រែង ពីបទគំរាមទារប្រាក់ពីនារី សង្សារដែលបានស្រឡាញ់គ្នាចិត្តនឹងចិត្តជិត៤ឆ្នាំមកហើយ។ ក្រោយគំរាម បង្ហោះវីដេអូអាក្រាតកាយថ្នូរនឹងប្រាក់ចំនួន១០លានរៀល ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ៖ ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះចាន់ ភក្រ្តា ភេទប្រុសអាយុ ២៤ឆ្នាំមានទីលំនៅភូមិលើឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានបន្តថា តាមពាក្យបណ្ដឹងរបស់នារីរងគ្រោះបាននិយាយថាខ្លួនជាមួយបុរសជាជនសង្ស័យបានធ្លាប់ស្រលាញ់គ្នាចិត្តនឹងចិត្តរយៈពេលជិត៤ឆ្នាំមកហើយ ក្នុងទំនាក់ទំនងស្នេហាគ្នានេះបុរសខាងលើ ធ្លាប់បានទិញសម្លៀកបំពាក់និងគ្រឿងអលង្ការមួយចំនួនឱ្យខ្លួនដែរ ។

ក្រោយពីបុរសដែលជាសង្សារអស់ចិត្ត ពីរូបនាងហើយក៏ចង់ដោះដៃ ក្រោមឡេះថានាងមានប្រុសថ្មី និងគំរាមទារប្រាក់ចំនួន ១០លានរៀលបើមិនព្រមឱ្យគេនឹងបញ្ចេញរូបវីដេអូអាក្រាតកាយធ្លាប់បានស្និតស្នាជាមួយគ្នាកន្លងមក ។

សមត្ថកិច្ចបន្តថា នារីរងគ្រោះបានប្រាប់ទៅបុរសជាសង្សារថា កុំបញ្ចេញវីដេអូហ្នឹងអីខ្លួននឹងឱ្យក្នុងមួយខែ១០០ ដុល្លារ។ ការព្រមព្រៀងគ្នានេះ ទើបធ្វើឡើងបាន១ខែប៉ុណ្ណោះ ។ ក្រោយមក បុរសនេះបានគំរាមទារប្រាក់ចំនួន ១០លានរៀលបន្ថែមទៀត ពីព្រោះប្រាក់ចំនួន១០លានរៀលនេះ គេប្រាប់នាងថា (បុរសជនសង្ស័យជាសង្សារ) ប្រាក់ដែលខ្លួនបានទិញសម្លផកបំពាក់ និងគ្រឿងអលង្ការផ្សេងៗដែលបានជួបគ្នាកន្លងមករហូតដល់ពេលនេះ។

សមត្ថកិច្ចបន្តថា ដោយនារីរងគ្រោះអត់មិនបាននូវទង្វើរបស់សង្សារខ្លួន បានមកដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចពេលដែលនាងទៅផ្ទះសំណាក់ជាមួយគេថានឹងប្រគល់ប្រាក់ចំនួន១០លានរៀលឲ្យទៅគេ។ ក្រោយពីជនសង្ស័យដែលជាសង្សារទៅដល់បន្ទប់ផ្ទះសំណាក់ក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបញ្ជូនទៅកាន់តុលាការពីបទគំរាមទារប្រាក់សម្រេចឃុំខ្លួនក្នុងពន្ធនាគារកាំងមេម៉ាយបណ្ដោះអាសន្នរង់ចាំការធ្វើការស៊ើបអង្កេតបន្ត៕

Loading...