ស្រវឹងចេញពីផឹកស៊ីបោះពួយ​ម៉ូតូ​ឌុប​គា្ន​ ទៅ​​បុក​រថ​យន្ត​កុង​តឺន័រ​កិន​​​ស្លាប់ទាំង​២​នាក់​

ភ្នំពេញ ៖ បុរសជាមា្ចស់ម៉ូតូម៉ាក(គុបជ្រុង)សេ៩០ពណ៌ទឹកប្រាក់មួយគ្រឿង២នាក់ ​សង្ស័យស្រវឹងបើកបរឌុបគា្នទៅប្រទះបុក​និងរថយន្តកុងតឺន័រ​(​ហ៊ី​​យ៉ាន់​ដាយ) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A 0132 ​ជារថយន្តរបស់ក្រុមហ៊ុនកំពង់ផែស្វយ័ត្នភ្នំពេញ ។ ​បណ្តាលឱ្យ​ដេក​ឌួលស្លាប់រណូករ​ណែ​ល លើកំណាត់ផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ​បង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី២១ ខែកញ្ញា២០១៥ ។

តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ជនរងគ្រោះជមា្ចស់ម៉ូតូដែលសា្លប់ទាំង២នាក់ ១ឈ្មោះផន វាសនា ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មកសំណង់ រស់នៅក្នុងភូមិពពាលខែ២ ឃុំដីឥត ស្រុកកៀនស្វាយ ខេត្តកណ្តាល ​។ និងមា្នក់ទៀត​​ឈ្មោះស្រី សុភឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងទី​លំ​នៅ​បច្ចុប្បន្ន ធ្វើការ​និងស្នាក់​នៅ​ជាមួយគ្នា ។

​ សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះមានគ្នា២នាក់ជិះ ម៉ូតូគុបជ្រុងសេ៩០ ពណ៌ទឹកប្រាក់ ក្នុងស្ថានភាពស្រវឹង ធ្វើ​ដំណើរពីលិចទៅកើត មកដល់ ចំណុចខាងលើបានរេចង្កូតទៅបុករថយន្តកុងតឺន័រហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A 0132 ​ជារ​ថយន្តរបស់ ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ បើកបរពីកើតទៅលិច ចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូ និងអ្នកជិះម៉ូតូទាំង២នាក់ផ្លោងចូលក្រោម​ រថយន្តកិនចំពាក់កណ្តាលស្លាប់ទាំង២នាក់នៅ​រណូករណែល​តាមផ្លូវ ចំណែកម៉ូតូត្រូវរថយន្តកិនខូចស្ទើរទាំងស្រុង ។

​​​ ក្រោយកើតហេតុសពបន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចហើយបានប្រគល់ឲ្យសាច់ញាតិដឹកយក​ ទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកៀនស្វាយ ខេត្តក​ណ្តាល ។ រីឯរថយម៉ូតូយកទៅរក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕

2015_09_22_08_24_52 2015_09_22_08_24_52_1 2015_09_22_08_24_52_2 2015_09_22_08_24_52_3 2015_09_22_08_24_52_4 2015_09_22_08_24_52_5

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *