ស្រវឹងដេញវាយប្រពន្ធរត់ទៅដេកផ្ទះបង១យប់ ព្រឹកឡើងប្រទះឃើញចងកស្លាប់

ភ្នំពេញ៖ បុរសជាប្តីជាងសំណង់ម្នាក់ ត្រូវបានស្ត្រីជាប្រពន្ធរបស់ខ្លួនប្រទះឃើញ ស្លាប់បាត់បង់ជីវិតដោយសាចងកសមា្លប់ខ្លួន នៅក្នុងខ្ទមការដា្ឋនសា្នក់នៅក្នុងបូរី(ពេញចិត្ត) ផ្លូវខាងសារិន ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ បង្កអោយមានការណ៍ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៥និង១០នាទីព្រឹកថ្ងៃទី២ខែកុម្ភះឆ្នាំ២០១៦ ។
សាកសពបុរសជនរងគ្រោះមានឈ្មោះនួន សូរិយា ហៅណូ អាយុ២៧ឆ្នាំ មុខរបជាងសំណង់ ប្រពន្ធឈ្មោះមាន ស្រីម៉ៅ អាយុ២៨ឆ្នាំ មុខរបកម្មករសំណង់ ស្នាកនៅ់កន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិតាអិន ឃុំអង្គសរ ខេត្តព្រៃវែង ។ អ្នកទាំង២នាក់រាបការបានគ្នាជាប្តីប្រពន្ធ រយពេល៦ឆ្នាំមកហើយពំុមានកូននោះទេ ។
តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ករណីប្រទះឃើញសាកសពប្តីសា្លប់ដោយសាតែចងកនេះ គឺកើតឡើងបនា្ទប់ពីបុរសជាប្តីខ្លួនឈ្មោះនួន សូរិយា ហៅណូ អាយុ២៧ឆ្នាំនោះ ។ ត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្កិស្រវឹងជោគជាំនាពេលយប់ សុំប្រពន្ធរួមរ័កមិនព្រមដេញវាយរត់ទៅដេកផ្ទះបងបង្កើត១យប់ ។ លុះព្រឹកឡើងទៅបើកទ្វារចូលដាំបាយ ហើយចូលដាស់ប្តីឱ្យទៅធ្វើការ ក៏ស្រាប់ប្រទះឃើញចងកស្លាប់នៅនិងខ្ទមសា្នក់នៅនោះតែម្តង មិនដឹងមូលហេតុ ៕

2016_02_02_02_10_03_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *