ស្រវឹងបើកបរម៉ូតូអោបកូនប្រុសអាយុ២ឆ្នាំពីខាងមុខ បុកគូទរថយន្តកំពុងឈប់រង់ចំាភ្លើងស្តុប

ភ្នំពេញ ៖ បុរសម្នាក់ទើបនឹងចេញពីផឹកស៊ីស្រវឹង បើកបរម៉ូតូអោបកូនប្រុសអាយុ២ឆ្នាំពីខាងមុខ ជ្រុលទៅបុកគូទរថយន្តតាក់ស៊ីម៉ែត្រVIP បណ្តាលឲ្យដួលបែកក្តោងច្រមុះកូនប្រុស ចំណែកឪពុកមិនមានរងរបួសទេ ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលា ម៉ោង៨និង៣០នាទីយប់ថ្ងៃទី៩ខែកញ្ញា២០១៥ តាមបណ្ដោយផ្លូវលេខ598កែង315 ត្រង់ចំណុចស្តុបត្រឡោកបែក ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូបង្កម៉ាកហុងដាឌ្រីម ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1B 7402បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងដឹកកូនប្រុសឈ្មោះមន្ថា អាយុ២ឆ្នាំ ទិសដៅពីជើងទៅត្បូង តាមផ្លូវលេខ៥៩៨ ស្របបគ្នាជាមួយរថយន្តតាក់ស៊ីម៉ែត្រ VIP របស់ក្រុមហ៊ុនឆយ ពណ៌ខ្មៅ ពាក់ស្លាកលេខAT 15 2-0481មកដល់ចំណុចខាងលើរថយន្តតាក់ស៊ីម៉ែត្រកំពុងតែឈប់រង់ចាំភ្លើងស្តុប ស្រាប់ តែម៉ូតូបើកទៅបុកពីក្រោយរថយន្តបណ្តាលឲ្យកូនប្រុសបោកនឹងដៃចង្កូតម៉ូតូ បែកក្តោងច្រមុះ រីឯឪពុកមិនមានរងរបួសទេ ។
បើតាមសម្ដីរបស់អ្នកបើកបររថយន្តរងគ្រោះបានអោយដឹងថាមុនពេលកើតរូបគាត់កំពុងតែ ឈប់រថយន្តរង់ចាំភ្លើងស្តុប ស្រាប់តែមានម៉ូតូមួយគ្រឿងបានជិះមកបុកគូទរថយន្តរបស់គាត់ បណ្ដាលអោយរងការក្រពិតនិងឆ្កូតគូទរថយន្តខាងក្រោយខាងស្ដាំ។
បើតាមសម្ដីរបស់បុរសដែលស្រវឹងបានអោយដឹងថាមុនពេលកើតហេតុរូបគាត់និងកូនប្រុសបានទើបតែមកពីផឹកស៊ីនៅផ្ទះមិត្តភក្ដិនៅម្ដុំក្រាំងធ្នុង ខណ្ឌសែនសុខ ដោយផឹកអស់ ស្រាបៀរមួយកេសទើបត្រឡប់ទៅផ្ទះម្ដាយនៅឯជម្ពូវ័នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ហើយបានធ្វើដំណើ រដល់កន្លែងកើតហេតុស្រាប់តែចាប់ហ្វ្រាំងមិនទាន់ដោយសារតែគាត់ បើកម៉ូតូដៃម្ខាងហើយដៃម្ខាងទៀតជាប់អោបកូនតូចដែលអង្គុយនៅពី មុខបណ្ដាលអោយកូនរបស់គាត់រងរបួសបែកក្ដោង ច្រមុះព្រោះពេលបុកភ្លាមក្បាលកូនរបស់គាត់បានទៅអុកទៅនិងកុងទ័រម៉ូតូបណ្ដាល អោយបែកកុងទ័របន្តិចរីឯឱពុកកូនមិនមានរងរបួសអ្វីទេ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាមុនដំបូងអ្នកបើកម៉ូតូសុំ ស្មើគ្នា តែអ្នកបើករថយន្តបានប្រាប់ថាគាត់ក៏ជាអ្នកបើករថយន្តឲ្យថៅកែដែរអត់មានលុយ ធ្វើសងគេទេសុំសំណង១០០ដុល្លារ តែអ្នកបើកម៉ូតូអត់មានលុយសងសុំត្រឹម៦០ដុល្លារ ហើយអត់មានលុយសងទៀត ទាល់តែយកម៉ូតូទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ ដើម្បីយកប្រាក់មកសងរថយន្តនិងយកកូនទៅព្យាបាលរបួស ៕

2015_09_10_10_56_30

2015_09_10_10_56_30_1

2015_09_10_10_56_30_2

2015_09_10_10_56_30_3

2015_09_10_10_56_30_4

2015_09_10_10_56_30_5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *