ស្រវឹងបើកលឿនជ្រុលចង្កូតធ្លាក់ចូលអូរស្លាប់នឹងរបួស១០នាក់ នៅស្រុកលំផាត់

ខេត្តរតនគិរី៖ រថយន្តហ៉ីយ៉ាន់ដាយមួយគ្រឿងបើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតធ្លាក់ចូលអូរបណ្តាលឲ្យមនុស្សក្មេងចាស់ចំនួន៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នឹងមនុស្ស៧នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៥នឹង៤៥នាទីល្ងាច ថ្ងៃអាទិត្យ ១៤រោចថ្ងៃសីល ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចអូសាមល់ លើផ្លូវក្រាលកៅស៊ូមិនទាន់ធ្វើរួច ស្ថិតនៅក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ។
អធិការនគរបាលស្រុកលំផាត់លោក ថេង ចន្ទ័ធី បានឲ្យដឹងថា រថយន្ត្កបើកបរក្នុងទិសដៅពីជើងទៅត្បូងត្រង់ចំណុចកើតហេតុបានរ៉េចង្កូតធ្លាក់ចូលអូរបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ នឹង៧នាក់ទៀតរងរបួសធ្ងន់ស្រាលសង្ស័យអ្នកបើកបររថយន្តស្រវឹង។

លោកអធិការបន្តថា អ្នកបើកបររថយន្ត ឈ្មោះ វ៉ុន វ៉ាត់ ភេទប្រុស អាយុ ២១ឆ្នាំជនជាតិខ្មែរ បើកបររថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ចំណុះ2តោនកន្លះ ពាក់ស្លាកលេខភ្នំពេញ 3D.2559 ក្រោយកើតហេតុ រត់គេចខ្លួនបាត់។

ជនរងគ្រោះ ទី១-ឈ្មោះ ឡាង ឃារិទ្ធ ភេទ ស្រី អាយុ ៣០ឆ្នាំជនជាតិខ្មែរ (ស្លាប់)
ទី២-ឈ្មោះ ផល លីកា ភេទ ស្រី អាយុ ៣ឆ្នាំជនជាតិខ្មែរ (ស្លាប់)
ទី៣-ឈ្មោះ លួន រ៉ា ភេទ ប្រុស អាយុ ២៨ឆ្នាំជនជាតិខ្មែរ(ស្លាប់)។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ នឹងត្រួតពិនិត្យកន្លែងកើតហេតុ ហើយដឹកបញ្ជូនជនរងគ្រោះចំនួន៧នាក់របួសធ្ងន់ស្រាលតាមរថយន្តសង្គ្រោះទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកបកែវ។
ចំណែកសាកសព៣នាក់ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក រថយន្ត ត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំសេដា ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ជាយដែន

Loading...