ស្រវឹងស្រាជិះម៉ូតូដួលបាក់ កស្លាប់មួយរំពេច នៅស្រុកកូនមុំ

ខេត្តរតនគិរី: ចេញពីផឹកស៉ីក្នុងភូមិស្រវឹងជោគជាំ ជិះម៉ូតូបោះពួយយ៉ាងលឿនម្នាក់ឯងដួលបាក់ កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្មាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងដួលម៉ូតូបាក់ កស្លាប់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៧នៅត្រង់ចំណុចស្ពានឈើក្រាលក្តារពីរបីសន្លឹកតាមផ្លូវក្រាលក្រួសក្រហម រាងគ្រឡុកមានក្បាលថ្ម ស្ថិតនៅក្នុងភូមិតឹន ឃុំតឹន ស្រុកកូនមុំ ខេត្តរតនគិរី។

តាមការឲ្យដឹងពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកូនមុំបានឲ្យដឹងថា យុវជនម្នាក់ត្រូវបានគេស្គាល់ឈ្មោះ នេរ ជីង ភេទប្រុសអាយុ១៨ ឆ្នាំជនជាតិគ្រឹង នៅលីវ មានទីលំនៅភូមិឃុំកើតហេតុខាងលើ នឹងមានមុខរបរបើកអាត្រាក់ទ័រភ្ជួរដី។

សមត្ថកិច្ចបន្តទៀតថា មុនពេលកើតហេតុ យុវជនរងគ្រោះខាងលើចេញពីក្នុងភូមិផឹកស៉ីសប្បាយជាមួយមិត្តភ័ក្ត្រ ជិះម៉ូតូម្នាក់ឯងម៉ាកវ៉េវឆ្លាម ពណ៌ក្រហម គ្មានពាក់ស្លាកលេខ ធ្វើដំណើរក្មុងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿនក្នុងស្ថានភាពស្រវឹងជោគជាំ ខណះមកដល់ចំណុចកើតហេតុខាងលើ ក៍ដួលម៉ូតូផ្លោងទៅដាំក្បាលនឹងដុំថ្មក្បាលស្ពាន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ៕ វុទ្ធឦសាន

Loading...