ស្រវឹងស្រាដើរបាត់ពីផ្ទះមួយយប់ ស្រាប់តែព្រឹកឡើងឃើញលង់ទឹកស្លាប់បាត់

ខេត្តតាកែវ ៖ បុរសវ័យចំណាស់ម្នាក់ដែលតែងតែស្រវឹងស្រាជាប្រចាំ(ស្រវឹងខួប)បានដើរបាត់ពីផ្ទះមួយយប់ ស្រាប់តែព្រឹកឡើងត្រូវបានគេប្រទះឃើញលង់ទឹកបឹងស្លាប់

បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៤ខែកុម្ភះឆ្នាំ២០១៨ស្ថិតនៅត្រពាំងខាងក្រោយភូមិ នៅក្នុងភូមិត្រពាំងស្រង់ ឃំុព្រះបាទជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ។

លោក យ៉ុគ សារ៉ាត់អធិការនគរបាលស្រុកគីរីវង់បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះយា ហ៉ែង ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិឃំុកើតហេតុខាងលើ លោកអធិការបានបន្តទៀតថាជនរងគ្រោះជាមនុស្សស្រវឹង(ខួប)បានដើរចេញពីផ្ទះតាំងពីល្ងាចថ្ងៃទី០៣ខែកុម្ភះ ហើយក្រុមគ្រួសារក៍បាននាំគ្នាតាមរកដែតែរកមិនឃើញ ស្រាប់តែព្រឹកឡើង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតនៅក្នុងទឹកទើបបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង។

ក្រោយកើតហេតុកម្លាំងជំនាញបានចុះទៅដល់ រួចក៌បានពិនិត្យលើសាកសព និងបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក្រោយពិនិត្យចប់សព្ទគ្រប់សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...