ស្រវឹងស្រាបើកម៉ូតូលឿនបុកបង្គោលរបងស្លាប់ខ្លួនឯង

ខេត្តកណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរ ម៉ូតូបើកបុកបង្គោលរបងឈើលួសសំណាញ់ បណ្ដាលឲ្យស្លាប់ដោយខ្លួនឯង។

កើតហេតុនៅថ្ងៃសៅរ៍ ថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០១៨ វេលាម៉ោង ១០:៤៥នាទី នៅចំណុចដីឡូដីឈ្មោះសំ.ហឿន លើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល។

អធិការដ្ឋាននគរបាលស្រុកល្វាឯម បានឲ្យដឹងថា មុនពេលកើតមានម៉ូតូមួយគ្រឿង ម៉ាកHonda dream C100 ពណ៌ខ្មៅ ផលិតឆ្នាំ១៩៩៨ ពាក់ផ្លាកលេខ ភ.ព១ ជ៦១៧៤ បើកបរដោយឈ្មោះម៉ន សុផាន ភេទប្រុស អាយុ៣៤ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល។ បើកបរមានទិសដៅពីជើងទៅត្បូង ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹងស្រា បានជ្រុលចង្កូតទៅបុកបង្គោលរបងឈើលួសសំណាញ់ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង៕

 

Loading...